trollkhmer news

TOP Media សមាជិកក្រុម UP10TION ដែលត្រូវបានផ្លាស់ទៅទីតាំងអ្នកជំងឺកូវីដ-១៩

ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៥:៣០

TOP Media សមាជិកក្រុម UP10TION ដែលត្រូវបានផ្លាស់ទៅទីតាំងអ្នកជំងឺកូវីដ-១៩



កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ខែធ្នូ TOP Media បានចេញសេចក្តីថ្លែងការណ៍ថមីមួយ ដើម្បីជូនដំណឹងដល់អ្នកគាំទ្រទាក់ទងនឹងស្ថានភាពរបស់ UP10TION។ 


គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ខាងប៉ុស្តិ៍ទូរទស្សនិ៍ SBS កម្មវិធី Inkigayo បានធ្វើសេចក្តីរាយកាណ៍មកថា សមាជិកក្រុម UP10TION លោក Bitto និង Kogyeol បានធ្វើតេសិ៍្តឃើញ វិជ្ជមានសម្រាប់កូវីដ១៩ បន្ទាប់ពីតារារូបនេះ បានមានទំនាក់ទំនងចៃដន្យ ជាមួយអ្នកផ្ទុកវីរុសកូវីដ១៩


សេចក្តីថ្លែងការណ៍របស់ TOP Media មានដូចខាងក្រោម ៖ សួស្តី នេះគឺជា TOP Media! បច្ចុប្បន្នសមាជិក UP10TION លោក Bitto និង Kogyeol ដែលធ្លាប់បានធ្វើតេស្ត វិជ្ជមានសម្រាប់ កូវីដ១៩ ត្រូវបានផ្លាស់ប្តូរទីតាំង ទៅកន្លែងសុវត្ថិភាព ដើម្បីឱ្យពួកគេទទួលការត្រួតពិនិត្យជំងឺ និងការការពារឲ្យបានដិតដល់។ សមាជិកផ្សេងទៀតរួមមាន Kuhn Sunyoul Hwnahee Gyujin និង Xiao ក៏ដូចជាបុគ្គលិកដែលពាក់ព័ន្ធជាមួយនឹងក្រុមនេះ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាបេក្ខជន ដែលនឹងទទួលវិធានការផ្តាច់ខ្លួនហើយ! ដូច្នេះពួកគេស្ថិតនៅដាច់ដោយឡែកពីគេ បន្ទាប់ពីទទួលបានការបញ្ជាក់សម្រាប់ទីតាំងដាច់ដោយឡែករបស់ពួកគេ ពីនាយកដ្ឋានគ្រប់គ្រងនិងបង្ការជំងឺ។ 


យើងនឹងបន្តផ្តល់អាទិភាព ដល់សុខភាពរបស់សិល្បកររបស់យើង និងអនុវត្តតាមបទបញ្ជារបស់នាយកដ្ឋានបង្ការ និងការពារជំងឺឲ្យបានតឹងរ៉ឹងបំផុត។ លើសពីនេះទៀត យើងមានគម្រោងថានឹង ចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងពាក្យចចាមអារាមមិនពិត និងព្យាបាទពាក់ព័ន្ធនឹងសិល្បកររបស់យើង។ យើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារសិទ្ធិរបស់សិល្បកររបស់យើង តាមរយៈការឃ្លាំមើល ឲ្យបានជាប់លាប់។ ជាថ្មីម្តងទៀត យើងសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីថែរក្សាសិល្បកររបស់យើង រួមទាំងប្រយុទ្ធប្រឆាំងនឹងការសម្លាប់មេរោគកូវីដ១៩ នេះផងដែរ។ សូមអរគុណ!  




ប្រភព​ : TOP Media