trollkhmer news

Hakim Ziyech កីឡាកររបស់តោខៀវ Chelsea តែងតែយកតម្រាប់លេងតាមខ្សែប្រយុទ្ធ Real Madrid ម្នាក់នេះ

ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៥:៥០

Hakim Ziyech កីឡាកររបស់តោខៀវ Chelsea តែងតែយកតម្រាប់លេងតាមខ្សែប្រយុទ្ធ Real Madrid ម្នាក់នេះ





អង់គ្លេស៖ ខ្សែប្រយុទ្ធ Hakim Ziyech បាននិយាយថារូបគេតែងតែមើលទម្រង់នៃការលេងរបស់ខ្សែប្រយុទ្ធម្ចាស់អាវលេខ៧ Eden Hazard ដែលធ្លាប់ជាអតីតកីឡាកររបស់ក្លិបតោខៀវ Chelsea មុនពេលរូបគេផ្លាស់មកចូលរួមជាមួយក្លិបយក្សនៅទីក្រុង ម៉ាឌ្រីដ Real Madrid​ នៅឆ្នាំ២០១៧ ។


ខ្សែប្រយុទ្ធសញ្ជាតិ ម៉ារ៉ុក ម្នាក់នេះបានទទួលរកការឈឺចាប់ជាខ្លាំងបន្ទាប់ពីយប់ដែល ក្លិបតោខៀវ Chelsea ប្រកួតបានត្រឹមស្មើជាមួយនឹងក្រុម Tottenham Hotspur ដែលកំពុងឈរនៅកំពូលតារាង Premier League ក្នុងលទ្ធផល  ទល់នឹង  នាទឹកដីកីឡដ្ឋាន Stamford Bridge កាលពីយប់ថ្ងៃអាទិត្យ។


ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមិនទាន់បានបង្ហាញទម្រង់លេងលេចធ្លោអ្វីនោះឡើយតាំងពីរូបគេពាក់អាវក្លិបតោខៀវ Chelsea ប៉ុន្តែ កីឡាករដែលផ្ទេរមកពីក្លិប AFC Ajax រូបនេះកំពុងវិវត្តន៍ខ្លួនជាសន្សឹមៗដើម្បីបំពេញចិត្តលោកគ្រូបង្វឹក Frank Lampard តាំងពីរូបគេចូលរួមជាមួយ Chelsea នៅរដូវក្ដៅកន្លងមក។


លោកគ្រូបង្វឹក Lampard បាននិយាយមុនពេលការប្រកួតរវាង Chelsea និង Spurs ថាគាត់មិនចង់ដាក់សំពាធខ្សែប្រយុទ្ធនីមួយៗរបស់លោកឲ្យប្រឹងប្រែងត្រាប់តាម អតីតកីឡាករ Chelsea គឺ Eden Hazard ដែលបច្ចុប្បន្នបានផ្ទេរទៅលេងឲ្យក្លិប Real Madrid ឡើយ។


ប៉ុន្តែយ៉ាងណាមិញ Ziyech បានក្លាយទៅជាអ្នកគាំទ្ររបស់ Hazard ទៅហើយ ដោយរូបគេបាននិយាយថា ៖​ ខ្ញុំតែងតែចង់ត្រាប់តាម Hazard ទាំងរបៀបនៃការលេងបាល់របស់គេ ព្រមទាំងបច្ចេកទេសតូចតាចផ្សេងទៀត ខ្ញុំបានរៀនច្រើនណាស់ពី Hazard។ថ្លែងពីលើនេះទៀត Ziyech បានបន្ថែមពីរឿង ពាន Premier League ដោយរូបគេនៅតែជឿជាក់ថា Chelsea នឹងដណ្ដើមយកតំណែងជើងឯកនៅរដូវកាលនេះ។


គេបានថ្លែងបន្តថា៖​ពិតណាស់ថាក្រុមរបស់ពួកយើងនឹងអាចដណ្ដើមពានបាន ព្រោះទាល់តែពួកយើងមានជំនឿជឿជាក់ជាមុនសិនទ់បអាចសម្រេចចិត្តកិច្ចការធំៗ (ដូចជាដណ្ដើមពាន Premier League) បាន ពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា...ខ្ញុំនៅតែរក្សាស្មារតីឲ្យនឹងនរ ព្រោះខ្ញុំដឹងថាខ្ញុំអាចធ្វើអីបានខ្លះ ខ្ញុំតែងតែជឿជាក់លើខ្លួនឯង ក្នុងខួរក្បាលខ្ញុំមានតែភាពស្ងប់ ហើយពេកដែលចិត្តយើងស្ងប់ហើយ អ្វីគ្រប់យ៉ាងនឹងមករកយើងដោយខ្លួនឯង...ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមានអារម្មណ៍ល្អណាស់ ខ្ញុំមានអារម្មណ៍ដូចខ្លួនឯងអង្គុយក្នុងផ្ទះអ៊ីចឹង ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺការបង្ហាញទម្រង់លេងលើទីលាន ។




ពាក់ព័ន្ធទៅនឹងការប្រកួតដ៏ស្វិតស្វាញតទល់ជាមួយ ក្រុម Spurs កីឡាករនេះបាននិយាយថា៖​ ខ្ញុំមានអារម្មណ៍ថាឲ្យតែកីឡាករណាហ៊ានបង្កើតកំហុស ក្រុមនោះនឹងក្លាយជាអ្នកចាញ់...ការលេងបាល់វាមិនដូចអង្គុយលេងហ្គេមធម្មតានោះទេ អ្នកត្រូវគិតរកយុទ្ធសាស្ត្រដើម្បីបំបាក់គូប្រកួត សម្រាប់ខ្ញុំ ខ្សែប្រយុទ្ធរបស់ក្រុម Spurs និងពួកយើងសុទ្ធតែបានលេងយ៉ាងស្វិតស្វាញ យើងមានឱកាសបានគ្រប់គ្រងបាល់ច្រើនជាងពួកគេ ប៉ុន្តែវាពិបាកក្នុងការបង្កើតនិងស្វែងរកឱកាសស៊ុត...ពួកយើងមានអារម្មណ៍ច្រើនលាយបញ្ចូលគ្នា ដូចជាខកចិត្តតិចតួច ព្រោះយើងលេងក្នុងផ្ទះរបស់ពួកយើង ប៉ុន្តែបើងាកមកមើលជ្រុងម្ខាងទៀតវិញ វាធ្វើឲ្យពួកយើងដឹងថាពួកយើងត្រូវប្រឹងបន្ថែមទៀត។



ប្រភព​ : express