trollkhmer news

វីដេអូ! ក្រុមហ៊ុន NBC ត្រូវចេញមុខសុំទោសសាធារណៈក្រោយយករឿងក្រលៀនរបស់ Selena Gomez មកលេងសើច

ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៤:៥៣

វីដេអូ! ក្រុមហ៊ុន NBC ត្រូវចេញមុខសុំទោសសាធារណៈក្រោយយករឿងក្រលៀនរបស់ Selena Gomez មកលេងសើច





បរទេស៖ ថ្មីៗនេះមាន ក្រុមហ៊ុន NBC Universal និងផលិតករមួយរូប បានចេញមុខសុំទោសទៅកាន់ តារាចម្រៀង Selena Gomez ចំពោះកំហុសដែលបានលេងសើចជ្រុល ចំពោះភាគថ្មីនៃខ្សែភាពយន្ត Saved By The Bell ធ្វើឲ្យប៉ះពាល់ទៅនឹងស្ថានភាព សុខភាពរបស់កញ្ញា យ៉ាងធ្ងន់ធ្ងរផងដែរ។  



ដោយឡែកកំហុសនោះបានចាប់ផ្តើមនៅក្នុងឈុតមួយ នៅក្នុងវគ្គថ្មីមួយនៃភាពយន្តមួយនេះ ដោយមានសិស្សពីរនាក់នៃវិទ្យាល័យ ដោយបានជជែកគ្នាសួរនាំថា តើអ្នកណាជាអ្នកបរិច្ចាគក្រលៀនរបស់ Selena Gomez ដោយក្នុងពេលនោះ ពួកគេប្រកែកគ្នាថាតើម្តាយរបស់Justin Bieber Demi Lovato ដែលបានបរិច្ចាគក្រលៀនឲ្យតារាស្រីរូបនេះ។ ជាងនេះទៅទៀតនៅឈុតផ្សេងទៀតតួអង្គមួយទៀត ក៏បានបាញ់ថ្នាំពណ៍ទៅលើជញ្ចាំង  តើ Selena Gomez មានក្រលៀនដែរឬទេ?។



ក្រោយពីយល់ឃើញថា ភាគថ្មីនៃខ្សែភាពយន្តដែលពួកគេធ្វើឡើងមានលក្ខណៈលើសលស់និង អាចប៉ះពាល់ដល់ស្ថានភាពតារាស្រីម្នាក់នេះដែលកំពុងមានបញ្ហាផ្លូវចិត្ត រួមទាំងមហាជនជាច្រើនបាននាំគ្នារិះគន់ផងនោះ ចុងក្រោយ NBCUniversal និងផលិតករភាគបានសម្រេចចេញមុខសុំទោសកាលពីថ្ងៃសៅរ៍ដោយប្រាប់ Variety នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ពួកយើងសុំទោស។ វាមិនមែនជាចេតនារបស់យើងដើម្បីបង្ហាញពីស្ថានភាពសុខភាពរបស់ Selena Gomez ទេ។ យើងបានទាក់ទងជាមួយក្រុមការងាររបស់កញ្ញា ហើយនឹងធ្វើការបរិច្ចាគដល់មូលនិធិសប្បុរសធម៌របស់ Selena Gomez ផងដែរ។ គួររម្លឹកដែរ មិត្តល្អរបស់ Selena Gomez គឺ Francia Raisa គឺជាមិត្តភក្តីដ៏ជិតស្និទ្ធម្នាក់ដែលបានបរិច្ចាគក្រលៀនដល់ Selena Gomez កាលពីឆ្នាំ ២០១៧ NBCUniversal




ប្រភព​ : Elle