trollkhmer news

Jose Mourinho កំពុងចាប់អារម្មណ៍ចង់ទិញកីឡាករ Ramos ពី Real Madrid មករួមក្រុមជាមួយ Spurs

ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៤៣

Jose Mourinho កំពុងចាប់អារម្មណ៍ចង់ទិញកីឡាករ Ramos ពី Real Madrid មករួមក្រុមជាមួយ Spurs




អង់គ្លេស៖ អស់រយៈពេល១ឆ្នាំហើយដែលលោក Jose Mourinho ចូលមកដឹកនាំ Tottenham Hotspur ជំនួសលោក Mauricio Pochettino ប៉ុន្តែក្លិបមួយនេះទើបតែឡើងជើងខ្លាំងក្នុងកំឡុងពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ។ 


ដោយឡែកក្រោយខ្ចីជើង Gareth Bale បានពី Real Madrid លោក Jose Mourinho មានគម្រោងដាក់សំណើតាមទិញយកខ្សែការពារឆ្នើមរបស់ក្លិបយក្សអេស៉្បាញមួយនេះម្នាក់ទៀតគឺកីឡាករវ័យ៣៤ឆ្នាំ Sergio Ramos ។ ជាក់ស្តែងមិនមែនមានតែ Spurs មួយនោះទេដែលចង់បានរនាំងការពាររូបនេះមករួមក្រុម ពោលនៅមានក្លិបធំៗនៅ Premier League ផ្សេងទៀតក៏ចង់បានរូបគេផងដែរ មានដូចជា Arsenal, Manchester United, Manchester City, Chelsea និង Liverpool ជាដើម។
 

គួរបញ្ជាក់ដែរថាកុងត្រារបស់ Ramos ជាមួយ Real Madrid នៅសល់តែមួយរដូវកាលនេះទៀតប៉ុណ្នោះ ហើយប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយជុំវិញការបន្តកិច្ចសន្យានោះទេ រូបគេនឹងត្រូវចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅចុងរដូវកាល២០២០/២១ នេះ។ ក្នុងនោះដែរក្លិបដែលដឹកនាំដោយលោក Zinedine Zidane ក៏អាចមានឱកាសប្រមូលទុនចូលក្លិបបានខ្លះផងដែរ ប្រសិនបើសម្រេចចិត្តដាក់លក់រូបគេនៅទីផ្សារដោះដូរខែមករាខាងមុខនេះ៕


ប្រភព​ : Give Me Sport