trollkhmer news

វីដេអូ! ការប្រកួតក្របខ័ណ្ឌ Ligue 1 របស់បារាំងសប្តាហ៍ទី១១ ព្រឹកមិញនេះម្ចាស់ផ្ទះ Monaco បានបំបាក់ក្រុមជើងខ្លាំង PSG ដោយលទ្ធផល៣ទល់នឹង២

ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៣១

វីដេអូ! ការប្រកួតក្របខ័ណ្ឌ Ligue 1 របស់បារាំងសប្តាហ៍ទី១១ ព្រឹកមិញនេះម្ចាស់ផ្ទះ Monaco បានបំបាក់ក្រុមជើងខ្លាំង PSG ដោយលទ្ធផល៣ទល់នឹង២



បារាំង៖ នៅក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 របស់បារាំងសប្តាហ៍ទី១១ ព្រឹកមិញនេះម្ចាស់ផ្ទះ Monaco បានបំបាក់ក្រុមជើងខ្លាំង Paris Saint-Germain ដោយលទ្ធផលទល់នឹង


ជាក់ស្តែងក្លិបអ្នកមាន PSG រកបាន ២គ្រាប់មុនទៅហើយនៅក្នុងការប្រកួតនេះ ពោលរកបានដោយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ទាំង២គ្រាប់នៅនាទីទី២៥ និង៣៧(ប៉េណាល់ទី)។ ដោយឡែកចូលដល់តង់ទី Monaco ក៏វាយបកបាន៣គ្រាប់ មកវិញ រកបានដោយកីឡាករ Kevin Volland ពីរគ្រាប់ម្នាក់ឯងនៅនាទីទី៥២និង៦៥ និងគ្រាប់ជ័យជម្នះធ្វើបានដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Cesc Fabregas នៅនាទីទី៨៤


យ៉ាងណាមិញ PSG ក៏មានឱកាសស៊ុតបានពីរគ្រាប់ទៀតផងដែរដោយកីឡាករ Moise Kean និង Mbappe ប៉ុន្តែត្រូវបាន VAR ចាប់បាល់ Offside ។ យោងតាមលទ្ធផលនេះ PSG នៅតែបន្តឈរកំពូលតារាងមាន២៤ពិន្ទុ តាមពីក្រោយដោយ Monaco ចំនួន៤ពិន្ទុ




ប្រភព​ : BBC