trollkhmer news

Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool បានសុំ​ទោស​ និង​​ប្រាប់ដល់អ្នកគាំទ្រថា​ ពេល​នេះ​មិន​អាច​គិត​រឿង​ប្រជែង​ពានរង្វាន់​ឡើយ

ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៩:៤៤

Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool បានសុំ​ទោស​ និង​​ប្រាប់ដល់អ្នកគាំទ្រថា​ ពេល​នេះ​មិន​អាច​គិត​រឿង​ប្រជែង​ពានរង្វាន់​ឡើយ






អង់គ្លេស ៖ លោក Jurgen Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool បាន​ពោល​ពាក្យសុំ​ទោស និង​លើក​ឡើង​ថា ក្នុង​ពេល​នេះ​មិន​អាច​គិតដល់​ការ​ប្រជែង​ពានរង្វាន់​ឡើយ បន្ទាប់​ពី​បច្ចុប្បន្ន​ក្នុង​ក្រុម​លោក កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​លើ​បញ្ហា​កីឡាករ​រង​របួស​។


បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន Liverpoolecho បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​កីឡាករ Liverpool មាន​រហូត​ដល់ ៨​រូប ក្នុង​នោះ​រួម​មាន Alex Oxlade-Chamberlain , Thiago Alcantara, Virgil van Dijk, Fabinho, Trent Alexander-Arnold, Joe Gomez, Andy Robertson និង​ប្រធាន​ក្រុម Jordan Henderson ដែល​កំពុង​របួស ហើយនឹង​ត្រូវ​អវត្តមាន​ពី​ទីលាន ដោយ​មាន​ទាំង​រយៈពេល​ខ្លី និង​យូរ​។


ដោយឡែក​ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah ក៏​នឹង​ត្រូវ​ខកខាន​ជួយ​ក្រុម​ផង​ដែរ បន្ទាប់​ពី​បាន​ឆ្លង​វីរុស Covid-19 នៅ​ស្រុក​កំណើត​របស់​ខ្លួន អំឡុង​ពេល​ត្រឡប់​ទៅ​បំពេញភារៈកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​។ ឆ្លើយឆ្លង​ជាមួយ Sportsmail តាម​រយៈ​វី​ដេ​អូ​ខ​ល (Videoconference) លោក Jurgen Klopp បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ខ្ញុំ​មិនមែន​ជា​អ្នកគាំទ្រ​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ទេ​។


វា​គ្រាន់តែ​ជា​ពេលវេលា​ដ៏​ព្រួយបារម្ភ​មួយ​តែ​ប៉ុណ្ណោះ​។ ហើយ​យើង​បាន​បាត់បង់​កីឡាករ ដោយសារ​របួស​។ នេះ​ដោយសារ​តែ​កាលវិភាគ​ប្រកួត​ញឹកញាប់​ពេក ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កីឡាករ​គ្រប់​រូប​»​។ គ្រូបង្វឹក​អា​ល្លឺ​ម៉​ង់​វ័យ ៥៣​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ចុង​ក្រោយ​ថា​«​សុំ​ទោស​! ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ខ្ញុំ​មិន​អាច​គិតដល់​ការ​ប្រជែង​ជើងឯក ឬ​ក៏​ពានរង្វាន់​ផ្សេង​ៗ​ទៀត​ឡើយ​»៕ 



ប្រភព​ : Dailymail