trollkhmer news

តើប្រិយមិត្តនៅចាំរឿងព្រេងនិទានបុរាណខ្មែរ "អាសុខស្លូត អាសុខកាច" ដែរឬទេ?

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៧:២២

តើប្រិយមិត្តនៅចាំរឿងព្រេងនិទានបុរាណខ្មែរ "អាសុខស្លូត អាសុខកាច" ដែរឬទេ?

"អាសុខស្លូត អាសុខកាច" ជារឿងព្រេងនិទានបុរាណខ្មែរមួយ ដែលទស្សនិកជនមួយចំនួន ធ្លាប់បានស្គាល់ បានអាន ឬក៏អាចធ្លាប់បានស្តាប់ពីលោក យាយ ឬអ្នកម្តាយជាទីស្រលាញ់ និទានឱ្យស្តាប់មុនចូលគេងកាលពីកុមារភាពក៏ថាបាន។ 

ដើម្បីជាការរំលឹកអនុស្សាវរីយ៍ដ៏មានអត្ថន័យ និងជាការលើកស្ទួយនូវវប្បធម៌ខ្មែរ នៅពេលនេះ រឿងព្រេងនិទានបុរាណខ្មែរដ៏មានរសនិយមមួយនេះ នឹងត្រលប់មកវិញហើយ ក្នុងយុគសម័យឌីជីថល ជាមួយនឹងការផលិតជាខ្សែភាពយន្តភាគ។ 



ដំណើរការនៃការផលិតខ្សែភាពយន្តភាគមួយនេះ គឺកំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុក្ខដាក់ខ្ពស់ពីផលិតករ ក្រុមការងារទាំងមូល និងតួសម្តែងតែម្តង ធ្វើយ៉ាងណាផលិតបាននូវស្នាដៃដែលមានគុណភាព ជូនទស្សនិកជនទស្សនាកម្សាន្ត។ 

សូមបញ្ជាក់ផងដែរ តួសម្តែងនៃភាពយន្តភាគមួយនេះ គឺកញ្ញា ជា ស្រីរ័ត្ន ដើរតួជា ដួង លោក ជា លាងឈែ ដើរតួជា អាសុខស្លូត លោក សន ពិសិដ្ឋ ដើរតួជា អាសុខកាច រួមជាមួយតារាសម្តែងក្មេង ចាស់ ប្រុស ស្រី ជាច្រើនរូបទៀត។



ខ្សែភាពយន្តភាគបុរាណខ្មែរមួយនេះ នឹងមានចាក់ផ្សាយក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV ដូច្នេះសូមទស្សនិកជនរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕








អត្ថបទ៖ រតនា