trollkhmer news
ចុមយក្ស! លេចរឿងកីឡាករ David Luiz ម៉ាត់ Ceballos ចំកណ្ដាលមុខ ពេលកំពុងហ្វឹកហាត់...
ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៦:៤២



ខ្សែការពារ David Luiz បានវាយទៅលើមុខរបស់មិត្តរួមក្រុម Dani Ceballos អំឡុងពេលហ្វឹកហាត់កាលពីពេលថ្មីៗកន្លងទៅ។

ករណីវាយតប់គ្នានេះកើតឡើងអំឡុងពេលហ្វឹកហាត់ប្រកួតគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ពេលដែលកីឡាកររបស់ Arsenal ជាច្រើនចេញទៅបំពេញភារកិច្ចឲ្យជម្រើសជាតិរៀងៗខ្លួន។ ការប្រកួតបានបញ្ចូលគ្នារវាងកីឡាករក្នុងឈុតធំដែលមិនបានទៅជម្រើសជាតិ ជាមួយកីឡាករមកពីឈុតយុវជន។

តាមប្រភពឲ្យដឹងថា Luiz ជាមួយនឹងកីឡាករក្នុងឈុតធំផ្សេងគ្នាបានបង្ហាញការមិនសប្បាយចិត្តជាមួយ Ceballos ដោយសារតែគេប៉ះទង្គិចគ្នាជាមួយកីឡាករយុវជន។ ក្រោយមក Luiz បានឈ្លោះសម្ដីគ្នាជាមួយ Ceballos ហើយក៏ម៉ាត់មួយដៃធ្វើឲ្យដួលតែម្ដង។

Ceballos បានប៉ះទង្គិចលើច្រមុះ និងដួលលើដី។ ឃើញដូចគ្នាបុគ្គលិករបស់ Arsenal បានបំបែកពួកគេទាំងពីរ។ ក្រោយពួកគេបានសម្រួលគ្នាដោយធ្វើការសុំទោសទៅវិញទៅមក៕
ប្រភព : Dailymail
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត