trollkhmer news

គ្មានកីឡាករ Arsenal សូម្បីម្នាក់ជម្រើសល្អបំផុតប្រចាំប្រទេសចំនួន៥ របស់ Mesut Ozil

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៦:២០

គ្មានកីឡាករ Arsenal សូម្បីម្នាក់ជម្រើសល្អបំផុតប្រចាំប្រទេសចំនួន៥ របស់ Mesut Ozil



បរទេស៖ ថ្មីៗនេះនៅក្នុងគណនី Twitter របស់ខ្លួន ខ្សែបម្រើធ្លាក់កូដវ័យ៣២ឆ្នាំ Mesut Ozil បានធ្វើការជ្រើសរើសកីឡាករល្អបំផុតប្រចាំប្រទេសចំនួន៥ដូចជា បារាំង ក្រូអាត អ៊ីតាលី អង់គ្លេស និងប្រស៊ីល ដោយក្នុងនោះមើលឃើញថាមានអតីតមិត្តរួមក្រុមរបស់គេនៅ Real Madrid ដល់ទៅ៣រូបឯណោះ ប៉ុន្តែបែរជាគ្មានឈ្មោះកីឡាកររបស់ក្លិប Arsenal ទៅវិញ។


ជាក់ស្តែងកីឡាករទាំង៥រូប ដែល Ozil បានជ្រើសរើសនោះមានដូចជា Karim Benzema (Real Madrid, បារាំង) Luka Modric (Real Madrid, ក្រូអាត) Marcelo (Real Madrid, ប្រេស៊ីល) Gianluigi Buffon (Juventus, អ៊ីតាលី) និង Marcus Rashford (Manchester United, អង់គ្លេស)



តាមពិតទៅសម្រាប់បញ្ជីឈ្មោះកីឡាកររបស់ Arsenal រដូវកាល២០២០/២១ នេះ មិនមានជម្រើសជាតិក្រូអាត ឬក៏អ៊ីតាលីម្នាក់នោះទេ ប៉ុន្តែយើងមើលឃើញថាមានកីឡាករជម្រើសជាតិអង់គ្លេស ប្រេស៊ីល ក៏ដូចជាបារាំងមួយចំនួនផងដែរ។


គួរបញ្ជាក់ដែរថា Ozil មិនបានចូលលេងឲ្យក្រុមលោក Arteta ចាប់តាំងពីខែមិនាឆ្នាំ២០២០ នេះមកម្ល៉េះ។ ហើយការដែលជ្រើសរើសបែបនេះ បានបញ្ជាក់ឲ្យឃើញថារូបគេពិតជាមិនពេញចិត្តជាមួយស្ថានភាពរបស់ Arsenal សព្វថ្ងៃ ក៏ដូចជាបង្ហាញនូវការមិនសូវយកចិត្តទុកដាក់ចំពោះក្លិបដែលខ្លួនកំពុងតែជាប់កិច្ចសន្យាមួយនេះ៕



ប្រភព​ : Goal.com