trollkhmer news

អតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea លោក Jimmy Floyd Hasselbaink បាននិយាយថា Tottenham HotSpurs អាចនឹងលើកពាន Premier League រដូវកាលនេះ...

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៦:០២

អតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea លោក Jimmy Floyd Hasselbaink បាននិយាយថា Tottenham HotSpurs អាចនឹងលើកពាន Premier League រដូវកាលនេះ...





បរទេស៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Ladbrokes អតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea លោក Jimmy Floyd Hasselbaink បានអះអាងថាក្លិបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងមានឱកាសក្លាយជាម្ចាស់ជើងឯក Permier League រដូវកាលថ្មីនេះ ដោយសារតែមានកីឡាករដែលមានគុណភាពខ្ពស់ទាំងបីនៅតំបន់ប្រយុទ្ធ។


លោក Jimmy Floyd Hasselbaink៖ និយាយបែបនេះប្រហែលជាធ្វើឲ្យអ្នកគាំទ្ររបស់ Chelsea អន់ចិត្តហើយ ប៉ុន្តែខ្ញុំគិតថា Spurs អាចនឹងលើកពាន Permier League បាននៅរដូវកាលថ្មីនេះ។ ហេតុផលដែលខ្ញុំជឿជាក់ថាពួកគេអាចនឹងធ្វើរឿងនេះបាននោះ គឺដោយសារតែខ្សែប្រយុទ្ធដ៏មានគុណភាពរបស់ពួកគេទាំងបីដូចជា Gareth Bale, Harry Kane និង Heung-min Son


លើសពីនេះនៅតំបន់បម្រើរបស់ Spurs ក៏មានគុណភាពខ្ពស់មិនចាញ់ក្លិបធំៗផ្សេងទៀតប៉ុន្មានដែរ។ យ៉ាងណាមិញក៏មានបញ្ហាតិចតួចផងដែរសម្រាប់ក្លិបលោក Jose Mourinho មួយនេះ ពោលគឺស្ថិតនៅតំបន់ការពារកណ្តាល។ មែនទែនទៅក្លិបធំៗផ្សេងទៀតក៏កំពុងមានបញ្ហានៅតំបន់ការពារនេះផងដែរ ដូចជា Liverpool, Chelsea, Manchester City និង Manchester United ជាដើម។​


ប្រភព​ : The Sun