trollkhmer news

ព្រោះតែរឿងមួយនេះទើបធ្វើឲ Davikah ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:៣៧

ព្រោះតែរឿងមួយនេះទើបធ្វើឲ Davikah ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ




ថៃ៖ ថ្មីៗនេះ ស្រាប់តែមានការលេចចេញ នូវការរិះគន់ពីបណ្ដាមហាជនមួយចំនួន ទៅលើកំពូលតារាសម្តែងស្រី Mai Davikah ក្នុងពេលដែល នាងបានបង្ហោះសារនៅលើ Instagram Story និយាយពីរឿងប្រទេសដទៃ ប៉ុន្តែនាងបែរជាមិននិយាយអ្វីទាំងអស់ចំពោះនយោបាយក្នុងប្រទេសខ្លួនទៅវិញ។ 



ក្នុងនោះដែរ បណ្ដាមហាជនទាំងនោះ បាននាំគ្នាលើកឡើង ពីរឿងរ៉ាវដែលនាងបានបង្ហោះនៅលើ Instagram Story ដែលបានសរសេរថា #PrayForThePhilippines ជាមួយនឹងរូបភាពទឹកជំនន់ ដើម្បីលើកទឹកចិត្តទៅដល់ប្រជាជនហ្វីលីពីន បន្ទាប់ពីត្រូវប្រឈមនឹងបញ្ហាទឹកជំនន់ នេះផងដែរ។ 



ប៉ុន្តែទឹកចិត្តដ៏ល្អមួយនេះ មនុស្សមួយចំនួន បានធ្វើការរិះគន់ចំពោះនាង ដោយថា នាងមិននិយាយអ្វីពី ប្រទេសខ្លួនឯងនោះទេ  ជាពិសេស នាងបានធ្វើការបួងសួងសម្រាប់ប្រជាជនហ្វីលីពីន ដែលខណៈពេលដែលប្រជាជននៅក្នុងប្រទេសខ្លួនត្រូវទទួលរងនូវឧស្ម័នបង្ហូរទឹកភ្នែក ប៉ុន្តែនាងបែរជាមានភាពស្ងៀមស្ងាត់ទៅវិញ៕ 


ប្រភព​ : Thai Update