trollkhmer news

វីដេអូ! បទ Life Goes On របស់ BTS ដែលទើបតែចេញបាន១ម៉ោង ទទួលបានអ្នកមើលច្រើនបំផុតនៅលើ YouTube

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:២០

វីដេអូ! បទ Life Goes On របស់ BTS ដែលទើបតែចេញបាន១ម៉ោង ទទួលបានអ្នកមើលច្រើនបំផុតនៅលើ YouTube



កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀង BTS ទើបតែបានបញ្ចេញ Album ថ្មី ដែលជាការ Comeback របស់ពួកគេ ក្នុងនោះមានចំនួន ៨ បទ រួមមាន “Life Goes On ” “Fly To My Room” “Blue & Gray” “Telepathy” “Dis-ease” “Stay” “Skit” និងបទ “Dynamite” ដែលក្នុងនោះ វាត្រូវបានគេដឹងថា សមាជិក BTS គ្រប់គ្នា បានចូលរួមគ្រប់ផ្នែក សម្រាប់ការបង្កើត Album លើកនេះ ទាំងការនិពន្ធបទចម្រៀង និពន្ធទំនុងច្រៀង និងការថតវីដេអូជាដើម​។


ជាមួយគ្នានេះដែរ បទ “Life Goes On” ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ គឺជាប្រភេទបទ hip-hop ដែលមានលក្ខណៈប្លែកពីគេ ព្រោះនៅក្នុងនោះមានសម្លេងហ្គីតាតិចៗ ដែលលោងលោមដល់អ្នកគាំទ្រ អ្វីដែលកាន់តែពិសេសក្នុងនោះ ក៏មានសារលើកទឹកចិត្តដល់អ្នកស្តាប់ជុំវិញពិភពលោក ដែលកំពុងប្រឈមនឹងកាលៈទេសៈ ដ៏លំបាកនាគ្រានេះថែមទៀត។


ខ្ញុំមិនអាចមើលឃើញទីបញ្ចប់ទេ ក៏មិនដឹងថាផ្លូវមួយណា ដែលអាចចាកចេញពីទីដ៏លំបាកនេះដែរ ប៉ុន្តែជើងរបស់ខ្ញុំមិនបានបញ្ឈប់នោះទេ បិទភ្នែករបស់អ្នកមួយភ្លែត ហើយកាន់ដៃរបស់ខ្ញុំ ពួកយើងនឹងបន្តដំណើរទៅរកអនាគតដ៏ស្រស់ស្អាតជាមួយគ្នា។


ប្រភព​ : bighitcorp