trollkhmer news

តាមមើលទៅ Sami Khedira ចាកចេញពី Juventus នៅខែមករាខាងមុខនេះ ប្រហែលមកលេងឲក្លិប Tottenham Hotspur

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៤៩

តាមមើលទៅ Sami Khedira ចាកចេញពី Juventus នៅខែមករាខាងមុខនេះ ប្រហែលមកលេងឲក្លិប Tottenham Hotspur



ខ្សែបម្រើដែលបានឈ្នះពានរង្វាន់ពិភពលោក Sami Khedira មានគម្រោងនឹងចាកចេញពី Juventus នៅឆ្នាំ ២០២១ ខាងមុខនេះហើយ ដោយគ្មានតម្លៃខ្លួន ខណៈដែលប្រទេសអង់គ្លេសជាគោលដៅដែលខ្លួនចង់បន្តអាជីព។ Sami Khedira នឹងធ្វើការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងខែមករាខាងមុខនេះ  ដោយខ្សែបម្រើរបស់ក្រុម Juventus រូបនេះបានសារភាពថាក្រុមដែលដឹកនាំដោយលោក Jose Mourinho ជាជម្រើសទីមួយដែលខ្លួននឹងចូលរួម។



ខ្សែបម្រើសញ្ជាតិអាល្លឺម៉ងរូបនេះបានចំណាយពេល ៥ឆ្នាំជាមួយក្លិប Juventus  កីឡាករ Sami Khedira បានប្រាប់ទូរទស្សន៍ Sky អាល្លឺម៉ង់ថា " នៅពេលដែលខ្ញុំនៅក្មេងវាតែងតែជាក្តីសុបិនដ៏ធំមួយរបស់ខ្ញុំ ក្នុងការក្លាយជាកីឡាករក្នុងក្របខ័ណ្ឌ Premier League ។ ខ្ញុំពិតជារីករាយនិងពេញចិត្តនឹងអាជីពរបស់ខ្ញុំ ប៉ុន្តែមានរឿងមួយដែលនៅតែខកខាន ព្រោះខ្ញុំតែងតែមានក្តីសុបិន្តហើយវាមិនដែលក្លាយជាការពិតទេ ដែលក្លាយជាផ្នែកមួយនៃក្របខ័ណ្ឌ Premier League ។ 



កីឡាកររូបនេះបន្ថែមទៀតថា ខ្ញុំតែងតែចូលចិត្តលេងនៅ Champions League ទល់នឹងក្លិបអង់គ្លេស។ បរិយាកាស ស្ទីលលេង និងគំនិតនៃបាល់ទាត់តែងតែធ្វើឱ្យខ្ញុំចាប់អារម្មណ៍។ ប្រសិនបើអាចវាពិតជាសុបិនដ៏ធំមួយដែលក្លាយជាកិត្តិយសរបស់ក្របខ័ណ្ឌ Premier League ៕" 



ប្រភព​ : Goal.com