trollkhmer news

Leeds United កំពុងពិចារណាចង់បាន Steven Gerrard មកដឹកនាំក្រុមនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:២៦

Leeds United កំពុងពិចារណាចង់បាន Steven Gerrard មកដឹកនាំក្រុមនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ



បរទេស៖ លោកគ្រូបង្វឹកវ័យ៦៥ឆ្នាំ Marcelo Bielsa នៅសល់កុងត្រាជាមួយក្លិប Leeds United តែមួយរដូវកាលនេះទៀតប៉ុណ្ណោះ ពោលប្រសិនបើដឹកនាំក្លិបដែលទើបនឹងឡើងមក Premier League មួយនេះមិនបានល្អទេ លោកនឹងត្រូវចាកចេញនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ។ 


ដោយឡែកបើតាមគេហទំព័រ Football Insider បានឲ្យដឹងថា Leeds កំពុងតែសម្លឹងឃើញ Steven Gerrard ជាបេក្ខភាពឈានមុខគេក្នុងការមកដឹកនាំក្រុមនៅចុងរដូវកាល២០២០/២១នេះ។ 


គួរបញ្ជាក់ដែរថាអតីតតារាឆ្នើមរបស់ Liverpool លោក Steven Gerrard កំពុងតែដឹកនាំក្លិប Rangers បានល្អណាស់នៅក្នុងលីគកំពូលរបស់ប្រទេសស្កុតឡែន Scottish Premiership ពោលឈរនៅកំពូលតារាង លើសក្រុមលេខពីរ Celtic ដល់ទី៩ពិន្ទុ ឯណោះ។ ក្នុងនោះដែរលោកមកដឹកនាំក្លិបមួយនេះកាលពីឆ្នាំ២០១៨ ដោយដឹកនាំបាន១៣៥ប្រកួត ឈ្នះ៨៦លើក៕ 



ប្រភព​ : sportsmole