trollkhmer news

ក្រោយ​ចប់​បាល់ទាត់​អន្តរជាតិ International Break​ កីឡាករ Premier League ណាខ្លះ​ឆ្លង​កូ​វី​ដ​១៩​?

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:១២

ក្រោយ​ចប់​បាល់ទាត់​អន្តរជាតិ International Break​ កីឡាករ Premier League ណាខ្លះ​ឆ្លង​កូ​វី​ដ​១៩​?



អង់គ្លេស ៖ កីឡាករ​មួយ​ចំនួន​ដែល​លេង​ក្នុង​ក្រប​ខណ្ឌ Premier League នឹង​ត្រូវ​អវត្តមាន​សម្រាប់​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ ដោយសារ​តែ​បញ្ហា Covid-19 បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​រៀង​ៗ​ខ្លួន​។


ក្រោយ​បញ្ចប់​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ (International Break) កាលពី​ថ្ងៃ​ទី ១៨ វិច្ឆិកា កន្លង​ទៅ ​កីឡាករ​មួយ​ចំនួន បាន​ទទួល​រង​របួស រីឯ​មួយ​ចំនួនទៀត ​​បាន​ឆ្លង​វីរុស Covid-19 បន្ទាប់​ពី​ឆ្លងកាត់ការ​ធ្វើតេស្ត​ពី​ក្រុម​ជម្រើសជាតិ​របស់​ពួក​គេ​។


យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន BBC បានឱ្យ​ដឹង​ថា​ចំណោម​ក្រុម​ទាំងអស់​ក្នុង​ក្រប​ខណ្ឌ Premier League ក្នុង​នោះ​មាន ៦​ក្រុម​​មាន​កីឡាករ​តេស្ត​វិជ្ជមាន Covid-19 និង ១ក្រុមមានកីឡាករធ្វើចត្តាឡីស័ក ។

Arsenal: ខ្សែការពារ Mohamed Elneny និងខ្សែការពារ Sead Kolašinac



Crystal Palace: ខ្សែបម្រើ Luka Milivojević


Liverpool: ខ្សែប្រយុទ្ធ Mohamed Salah


Tottenham Hotspur: ខ្សែការពារ Matt Doherty


West Brom: ខ្សែប្រយុទ្ធ Callum Robinson


West Ham: ខ្សែបម្រើប្រយុទ្ធ Andriy Yarmolenko


Wolves: ខ្សែបម្រើ Conor Coady (ធ្វើចត្តាឡីស័កក្រោយមានទំនាក់ទំនងជាមួយអ្នកមាន Covid-19)



ប្រភព​ : BBC