trollkhmer news

ស្ងាត់ៗ Kem Hussawee បង្ហើបថា លោកនឹងទៅផ្ទះ Mookda Narinrak ក្នុងពេលឆាប់ៗនេះ

ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:០៦

ស្ងាត់ៗ Kem Hussawee បង្ហើបថា លោកនឹងទៅផ្ទះ Mookda Narinrak ក្នុងពេលឆាប់ៗនេះ




ថៃ៖ បច្ចុប្បន្ននេះរវាងតារាសម្តែង Kem Hussawee និង Mookda Narinrak ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសថែមទាំងផ្គូផ្គង និងជ្រោមជ្រែងបង្កាត់ភ្លើងស្នេហ៍ឲ្យអ្នកទាំងពីរថែមទៀតផង។


តួយ៉ាងកាលពីថ្មីៗនេះ តារាប្រុសរូបនេះបានផ្តល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានថា នេះគឺលើកទីដែលលោកនឹងអញ្ជើញទៅដល់ផ្ទះរបស់ Mookda នៅឯខេត្ត Ranong ដើម្បីថតកម្មវិធីទូរទស្សន៍មួយ។ ហើយនៅក្នុងកម្មវិធីនោះផងដែរក៏មានវត្តមានរបស់លោកឪពុកម្តាយរបស់ Kem ព្រមទាំង Mookda ផងដែរ។


ភ្លាមៗនោះផងដែរ Kem ក៏បានបន្ថែមថា ការពិតទៅអ្នកគាំទ្រជាច្រើនចង់ឲ្យលោក និង Mookda ទៅទីនោះយូរមកហើយ។ ដូច្នេះពេលនេះមានឱកាសបានទៅស្គាល់ផ្ទះរបស់ Mookda និងរួមការងារទៀត ពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងមែនទែន៕

ប្រភព​ : thestorymood