trollkhmer news

Jaden Smith តួក្នុងរឿង The Karate Kid បាននិយាយពីបទពិសោធន៍ ធ្លាប់ត្រូវប្អូនស្រីធ្វើបាបជាញឹកញាប់

ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៣:៥១

Jaden Smith តួក្នុងរឿង The Karate Kid បាននិយាយពីបទពិសោធន៍ ធ្លាប់ត្រូវប្អូនស្រីធ្វើបាបជាញឹកញាប់



បរទេស៖ Jaden Smith គឺជាតារាសម្តែងវ័យក្មេងខ្ចីដ៏ល្បីម្នាក់ដែល ទទួលបានភាពជោគជ័យមួយរូបក្នុងចំណោមនិង ការកោតសរសើរទូទាំងប្រទេស ទាំងខាងប៉ែកអុឺរ៉ុបរួមទាំងប៉ែកខាងអាសុីផងដែរ ជាពិសេសគឺទស្សនិកជនចាប់ផ្តើមស្គាល់រូបគេ តាមរយៈខ្សែរភាពយន្ត «The Karate Kid» តែម្តង។


ជាការពិតណាស់ នៅពីក្រោយកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ តារាប្រុសរូបនេះបានកើតនិង ធំធាត់នៅក្នុងគ្រួសារដែលមានសេរីភាពនិង មិនមានភាពតឹងតែង ហើយរូបគេក៏តែងតែចំណាយពេលវេលាច្រើនជាមួយនឹងប្អូនស្រី Willow Smith មិនថាទៅណាមកណា គឺតែងតែមានបងប្រុសដើរតាមថែរក្សាប្អូនស្រីជានិច្ច ប៉ុន្តែទោះបីជា Jaden Smith ស្រលាញ់ប្អូនស្រីយ៉ាងណាក្តី ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យរូបគេ ចង់រំលឹកឡើងប្រាប់ថាក្នុងនាមជាបងប្រុសគេគឺពិតជាមិនស្រួលដូចការគិតឡើយ។


ដោយឡែក តារាប្រុសរូបនេះធ្លាប់បាននិយាយថា រូបគេធ្លាប់ត្រូវបានប្អូនស្រីធ្វើបាបដោយវាយតប់នៅផ្ទះ ពេលនោះដែល Jaden Smith មានអាយុ១១ឆ្នាំ ស្របពេលដែល Willow Smith មានអាយុត្រឹមតែ ៩ឆ្នាំប៉ុណ្ណោះ អ្វីដែលគួរឲ្យសរសើរនោះគឺ តារាម្នាក់នេះមិនបានតបត ទៅប្អូនស្រីវិញឡើយ​ ស្ទើរតែគ្រប់ពេលរូបគេតែងតែឲ្យប្អូនស្រីឈ្នះជានិច្ច ដោយសារគិតថាខ្លួនជាបងប្រុសម្នាក់ ដែលមានទំនួលខុសត្រូវ និង តួនាទីជាអាណាព្យាបាលប្អូនផងដែរ។


ក្នុងនោះដែរ ហ្វេនៗជាច្រើនបាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលបំពេញតួនាទីបានយ៉ាងល្អ ដោយបាននៅក្បែរ មើលថែប្អូនស្រីនិង មិនប្រើប្រាស់អំពើហឹង្សាទៅកាន់ប្អូនស្រីវិញឡើយ​​ ទោះបីស្ថានការណ៍ប្រែទៅជាល្អក់កករយ៉ាងណាក្តី៕


ប្រភព​ : mirror