trollkhmer news

វីដេអូ! ក្រុម aespa បានបំបែកឯកទគ្គកម្មសម្រាប់ MV ចម្រៀងដំបូងដែលត្រូវបានគេមើលច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង

ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:១៦

វីដេអូ! ក្រុម aespa បានបំបែកឯកទគ្គកម្មសម្រាប់ MV ចម្រៀងដំបូងដែលត្រូវបានគេមើលច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង



ក្រុម​ចម្រៀង​ថ្មី​របស់​ផលិតកម្ម SM គឺ aespa បាន​បំបែក​កំណត់ត្រា​អស្ចារ្យ​មួយ​ឲ្យ​ខ្លួន​ឯង​ តាមរយៈ​បទ​ថ្មី​ដំបូង។


វីដេអូ​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា​ «Black Mamba» បាន​ក្លាយ​ជា​ វីដេអូបទចម្រៀង​ Debut ដែល​មាន​អ្នក​ចូល​មើល​ច្រើនជាង​គេ​ដល់ទៅ​ ២១,១លានដង ក្នុង​រយៈពេល​ត្រឹម​ ២៤ម៉ោង​ដំបូងប៉ុណ្ណោះ​ ដោយ​បាន​បំបែក​កំណត់​ត្រា​របស់​បទ​ «Dalla Dalla» របស់​ ITZY ដែល​មាន​អ្នក​ចូល​មើល​ ១៧,១លានដង​នៅ​ ២៤​ម៉ោងដូចគ្នា។


ដូចនេះ​ aespa បាន​ក្លាយ​ជា​ក្រុម​នារី​ដំបូង​ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​មួយ​នេះ​សម្រាប់​ផលិតកម្ម SM ក៏ដូចជា​ក្លាយ​ជា​ក្រុម​នារី​ថ្មី​សន្លាង​ហក់​ចាប់​តំណែង​កំពូល​នេះ​បាន​ដោយ​ងាយ​ (គិត​ត្រឹម​ឆ្នាំ ២០២០)



ប្រភព​ : allkpop