trollkhmer news
សហព័ន្ធបាល់ទាត់ពិភពលោក FIFA សម្រេចលើកពេលប្រកួតពានរង្វាន់ Club World Cup 2020 ទៅឆ្នាំក្រោយវិញ
ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៩:៤៦

បរទេស៖ យោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន Goal បានឱ្យដឹងថា កម្មវិធីប្រកួតពានរង្វាន់ Club World Cup 2020 ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ធ្វើការសម្រេចចិត្តលើកពេលពីខែធ្នូឆ្នាំ២០២០ ទៅកាន់ខែកុម្ភៈ ឆ្នាំ២០២១ វិញ ដោយសារការអនុវត្តវិធានការការពារជំងឺកូវីដ១៩។ ទោះជាបែបនេះក្ដី FIFA Club World Cup នឹងនៅតែដំណើរការនៅប្រទេសកាតា ចាប់ពីថ្ងៃទី ១ ដល់ ១១ ខែកុម្ភៈដដែល។

យ៉ាងណាមិញ ទាក់ទិននឹងរឿងនេះ FIFA បានចេញសេចក្តីប្រកាសថា៖ “ដោយសារជំងឺរាតត្បាត គម្រោងរៀបចំការប្រកួត Club World Cup ត្រូវបង្អាក់។ ការអនុវត្តតាមវិធានការការពារគឺមានសារសំខាន់ក្នុងការវិលត្រលប់ទៅកាន់ការប្រកួត បានដោយពេញលេញវិញ”។

ដោយឡែក ក្រៅពីការលើកពេលពានរង្វាន់ខាងលើហើយ FIFA នៅបានប្រកាសថា ការប្រកួតបាល់ទាត់ពិភពលោកនារីអាយុក្រោម ១៧ឆ្នាំ និង អាយុក្រោម២០ឆ្នាំ ឆ្នាំ២០២០ ដែលគ្រោងលើកទៅឆ្នាំ២០២១ នោះ ក៏ត្រូវលុបចោលផងដែរ។

គួរឱ្យដឹងដែរថា កាលពីខែសីហា ២០២០ ក្រុម Bayern Munich បានឈ្នះជើងឯក Champions League និងជាតំណាងទ្វីបអឺរ៉ុបទៅកាន់ការប្រកួត ប៉ុន្តែដោយសារការលើកពេលប្រកួតព្រោះជំងឺរាតត្បាតនេះ ជើងឯកបាល់ទាត់តាមទ្វីបផ្សេងទៀត មិនទាន់រកឃើញរួចរាល់អស់នៅឡើយទេ៕
ប្រភព : wionews
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត