trollkhmer news

អ្នកលេងអ៊ីនធឺណេតនិយាយពី TWICE និង BLACKPINK គឺជាក្រុមតារាចម្រៀងដែលមានឈ្មោះក្នុងបញ្ជីភ្លាមៗ នៅពេលដែលពួកគេបានបង្ហាញខ្លួនលើកដំបូង

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៥:៣៨

អ្នកលេងអ៊ីនធឺណេតនិយាយពី TWICE និង BLACKPINK គឺជាក្រុមតារាចម្រៀងដែលមានឈ្មោះក្នុងបញ្ជីភ្លាមៗ នៅពេលដែលពួកគេបានបង្ហាញខ្លួនលើកដំបូង


កូរ៉េខាងត្បូង ៖ ថ្មីៗនេះអ្នកនិយមលេងអ៊ីនធើណែត កំពុងជជែកនៅក្នុងបណ្តាញសង្គមអ៊ីនធើណែត អំពីក្រុមតារាចម្រៀងពីរក្រុមគឺ TWICE និង BLACKPINK ពីរបៀបដែលក្រុមទាំងពីរនេះ ទទួលបានជោគជ័យយ៉ាងមិនគួឲ្យជឿ ចាប់តាំងពីពួកគេ​ Debut


ជាមួយគ្នានេះដែរ ផលិតកម្ម​ SM Entertainment ទើបតែបាន Debut ក្រុមតារាចម្រៀងស្រីថ្មី គឺក្រុម aespa ទើបធ្វើឲ្យមានការប្រៀបធៀបគ្នារវាង ក្រុមទាំងទោះជាយ៉ាងណាអ្នកលេងអ៊ីនធើណែតភាគច្រើន បានលើកឡើង និងយល់ស្របថាក្រុម TWICE និង BLACKPINK គឺពិតជាទទួលបានប្រជាប្រិយភាព យ៉ាងឆាប់រហ័ស នៅពេលដែលពួកគេបានបង្ហាញខ្លួន។


ស្របគ្នានេះ អ្នកនិយមលេងអ៊ីនធើណែត ក៏បាននិយាយថា TWICE និង BLACKPINK អាចនឹងជាប់ឈ្នោះក្នុងបញ្ជី ក្រុមដែលមានទេពកោសល្យពិសេស និងបង្កើតកំណត់ត្រាយ៉ាងឆាប់រហ័ស ក្រោយការបង្ហាញខ្លួនរបស់ពួកគេទៀតផង។ បទដំបូងរបស់ BLACKPINK គឺបទ Whistle  និងបទ Boombayah ទទួលបានការចាប់អារម្មណ៍ភ្លាមៗ នៅពេលដែលបទទាំងពីរនេះ ត្រូវបានចេញផ្សាយ ខណៈពេលដែល TWICE បានពង្រឹងឈ្មោះក្រុមរបស់ខ្លួន ក្នុងនាមជាក្រុម K-pop នារីថ្មី ដែលមានប្រជាប្រិយបំផុត ជាមួយនឹងបទ Cheer Up



ខាងក្រោមនេះជាមតិមួយចំនួនរបស់អ្នកនិយមលេងអ៊ីនធើណែត ៖

 «TWICE និង BLACKPINK គឺជាក្រុម ដែលមានឈ្មោះក្នុងបញ្ជី ចាប់តាំងពីពួកគេ បានបង្ហាញខ្លួនលើកដំបូងមកម្លេះ ដូច្នេះក្រុម aespa មិនអាចប្រៀបធៀបនិងពួកគេបានទេ»។

«ពិតហើយ BLACKPINK មានប្រជាប្រិយភាព ចាប់តាំងពីការចេញផ្សាយ បទចម្រៀងដំបូងរបស់ពួកគេមកម្លេះ»។​

«ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលខ្ញុំបានឃើញ Nayeon សមាជិកក្រុម TWICE នាងពិតជាស្រស់ស្អាតខ្លាំងណាស់»។

«បទចំរៀងដំបូងរបស់ក្រុម BLACKPINK គឺបទ Whistle និង Boombayah  គឺនៅតែជាបទដ៏អស្ចារ្យ»។

«សមាជិកទាំងអស់របស់ក្រុម TWICE ពិតជាស្រស់ស្អាតណាស់»។

«BLACKPINK ពិតជាស្អាតខ្លាំងណាស់ នៅពេលពួកគេបង្ហាញខ្លួនលើកដំបូង»។

«ខ្ញុំគិតថារូបថតការបង្ហាញខ្លួនលើកដំបូងរបស់ TWICE គឺមានលក្ខណៈប្លែក ហើយពួកគេមើលទៅពិតជាស្អាតស្រស់ណាស់»។

«មែនហើយ ខ្ញុំមិនអាចបំភ្លេច ការបង្ហាញខ្លួនលើកដំបូងរបស់ TWICE បានទេ»។

«ខ្ញុំគិតថាក្រុម BLACKPINK ស្ថិតនៅចំណុចកំពូលនៃក្រុមតារាចម្រៀងស្រី»។​

«ខ្ញុំគិតថាផលិតកម្ម YG ពិតជាពូកែរកសិល្បករល្អៗណាស់»។

«ខ្ញុំពិតជាចូលចិត្តការបង្ហាញខ្លួន លើកដំបូងរបស់ TWICE និង BLACKPINK ណាស់»។



ប្រភព​ : soompi