trollkhmer news

ដោយសារមានម្ដាយជាតារាល្បី Lee Yu Bi ត្រូវបានគេធ្វើបាបនៅសាលាកាលពីក្មេង

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:២៤

ដោយសារមានម្ដាយជាតារាល្បី Lee Yu Bi ត្រូវបានគេធ្វើបាបនៅសាលាកាលពីក្មេង




កូរ៉េខាងត្បូង ៖ ជាក់ស្ដែងនៅក្នុងកម្មវិធី Music Odyssey របស់ Shin Hye Sung នៃស្ថានីយ៍ទូរទស្សន៍ SBS វត្តមានរបស់តារាស្រី Lee Yu Bi បានធ្វើឲ្យបណ្ដាប្រិយមិត្តភ្ញាក់ផ្អើលមិនតិចទេ ពេលតារាស្រីរូបនេះនិយាយដល់ប្រវត្តិនៅរៀនរបស់នាង។    


ជាការពិតណាស់ កំឡុងពេលសន្ទនាគ្នាលោក Shin Hye Sung បានសួរទៅកាន់ Lee Yu Bi ថា តើនាងជាសិស្សប្រភេទណាពេលរៀននៅ Sunhwa Arts High School ? ទន្ទឹមនឹងនេះដែរ តារាសម្ដែងរូបនេះ បានឆ្លើយនឹងសំណួរនេះថា នាងកាលនោះគឺជាសិស្សគំរូម្នាក់។


Lee Yu Bi ៖ ខ្ញុំជាសិស្សគំរូម្នាក់ដែលខិតខំរៀនសូត្រ ហើយពូកែលេង និងញ៉ាំ។ និយាយតាមត្រង់ចុះ ខ្ញុំធ្វើបានល្អទាំងអស់នៅក្នុងសាលា។ ខ្ញុំពិតជាខំប្រឹងប្រែងសិក្សាណាស់។ លើសពីនេះទៅទៀត តារាស្រីរូបនេះធ្វើឲ្យគ្រប់គ្នាភាំងមិនតិចទេ ពេលនាងសារភាពថា នាងធ្លាប់ត្រូវបានគេធ្វើបាប មិត្តភក្តិមិនសូវចូលចិត្តនាង ព្រោះតែភាពល្បីល្បាញរបស់គ្រួសារនាង។ ខ្ញុំធ្លាប់ត្រូវគេសម្លុតដាក់។ ប៉ុន្ដែវាមិនមែនជារឿងដែលត្រូវនិយាយពីវាទេ។ គ្រប់យ៉ាងគឺកើតឡើងដោយសារតែម៉ាក់របស់ខ្ញុំជា Kyeon Mi Ri ទាំងអស់ ព្រោះតែម៉ាក់ខ្ញុំជាតារា ទើបមិត្តភក្តិច្រណែន និងមិនចូលចិត្តខ្ញុំ ដោយសារខ្ញុំមានគ្រួសារជាអ្នកសិល្បៈ។ មានពាក្យចចាមអារ៉ាមជាច្រើន វាស្ដាប់ទៅដូចជាកំប្លែងពេកហើយ។


ស្របនឹងនេះដែរ Lee Yu Bi បានបន្ថែមទៀតថា នាងត្រូវចំណាយពេលនៅតែម្នាក់ឯង ប៉ុន្ដែវាមិនមែនជារឿងសោកសៅទេសម្រាប់នាង ព្រោះនាងមានពេលវេលាផ្ទាល់ខ្លួនច្រើន អាចធ្វើអ្វីៗបានងាយស្រួល។ វាអាចនឹងជាការចាប់ផ្ដើមមិនសូវល្អ តែសំណាងណាស់ ពេលនេះ​តារាស្រីរូបនេះ បានទទួលការស្រលាញ់គាំទ្រច្រើនមិនអន់ទេ៕



ប្រភព​ : kpophit