trollkhmer news

ស្អាតម៉្លេះ! Seulgi បង្អូតសម្រស់ នារដូវស្លឹកឈើជ្រុះ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនធម្មតា ជាមួយរូបភាពស្អាតៗទាំងនោះរបស់នាង

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:០២

ស្អាតម៉្លេះ! Seulgi បង្អូតសម្រស់ នារដូវស្លឹកឈើជ្រុះ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនធម្មតា ជាមួយរូបភាពស្អាតៗទាំងនោះរបស់នាង




កូរ៉េខាងត្បូង ៖ កាលពីនៅថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់ Seulgi សមាជិកក្រុម Red Velvet ត្រូវបានបង្ហោះលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដោយសរសេរភ្ជាប់ថា “Seulgi (2020.11, Digital)” ធ្វើឲ្យបណ្ដាហ្វេនៗ ភ្ញាក់ផ្អើលមិនធម្មតា ជាមួយរូបភាពស្អាតៗទាំងនោះរបស់នាង។


ជាក់ស្ដែងតាមរយៈរូបភាពទាំងនោះ គឺជារូបថតដំណើរកំសាន្តរបស់តារាស្រី Seulgi នារដូវស្លឹកឈើជ្រុះដ៏សែនរីករាយ។ ជាមួយគ្នានេះដែរ រូបភាពរបស់តារាស្រីរូបនេះ បានបញ្ជាក់ពីទឹកមុខស្រស់ស្រាយ ស្នាមញញឹមមានមន្ដស្នេហ៍ទាក់ទាញរបស់នាង ជាពិសេសស្ដាយ៏ថតរបស់នាង មើលទៅនាងគឺពិតលេចធ្លោខ្លាំងណាស់ ជាមួយធម្មជាតិពណ៌លឿងទុំ នារដូវដ៏ស្រស់ត្រកាលមួយនេះ។


ក្រោយពីបានឃើញរូបភាពទាំងនោះហើយ ហ្វេនៗនាំគ្នាចែករំលែករូបភាពនោះជាហូហែ ព្រមទាំងបញ្ចេញមតិផ្សេងៗគ្នាថា ៖ រូបថតទាំងនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់។ រូបទាំងនោះ មើលទៅដូចជារូបភាពរបស់ទស្សនាវដ្តី។ Seulgi មើលទៅស្រស់ស្អាតណាស់ក្នុងចំណោមពួកគេ (Red Velvet)។ មិនដែលគិតថា Seulgi នឹងស្អាតដូចនេះទេ ប៉ុន្ដែនៅពេលនាងនៅតែម្នាក់ឯង សម្រស់របស់នាងលេចធ្លោទាក់ភ្នែកតែម្ដង។



ប្រភព​ : kpopchart