trollkhmer news

Cristiano Ronaldo ក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនម្តងទៀតក្នុងនាមជាខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្កាល់

ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:២២

Cristiano Ronaldo ក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនម្តងទៀតក្នុងនាមជាខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្កាល់



ព័រទុយហ្កាល់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើងមួយកម្រិតទៀតខិតទៅជិតកំណត់ត្រាអន្តរជាតិដែលរកបានគ្រាប់បាល់គ្រប់ពេលក្នុងការប្រកួតបាល់ទាត់បុរស ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្កាល់បានបំបាក់ក្រុមជម្រើសជាតិអង់ដូរ៉ាកាលពីថ្ងៃពុធកន្លងទៅនេះ។


កីឡាករ Ronaldo ក្នុងវ័យ ៣៥ឆ្នាំបានរកគ្រាប់បាល់ទី ១០២ របស់ខ្លួនសម្រាប់ប្រទេសរព័រទុយហ្កាល់ ហើយគាត់គឺជាកីឡាករដែលអាចប្រើក្បាលដើម្បីបញ្ជូនបាល់បញ្ចូលទីដ៏មានឥទ្ធិពលម្នាក់ដែលឥឡូវនេះគាត់នៅចាញ់ ៧គ្រាប់តាមពីក្រោយកំណត់ត្រារបស់កីឡាករ Ali Daei របស់អ៊ីរ៉ង់តែប៉ុណ្ណោះ។


ខ្សែប្រយុទ្ធ Pedro Neto របស់ក្រុមចចកខ្មៅ Wolves ក៏បានរកគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនផងដែរពោលគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៥ នាក់របស់ក្រុមចចកខ្មៅ Wolves ដែលបានចូលរួមលេងនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់។ ដោយសារមានកម្លាត ១២៧ លេខនៅក្នុងចំណាត់ថ្នាក់ FIFA ចុងក្រោយរវាងព័រទុយហ្កាល់ (ចំណាត់ថ្នាក់ទី ៧) និងអង់ដូរ៉ា (ចំណាត់ថ្នាក់ទី ១៣៤) ភាពសមហេតុផលនៃការប្រកួតមិត្តភាពមុនការប្រកួត Nations League ពីរជុំអាចនៅតែចោទជាសំណួរនៅឡើយ។


ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបសេះបង្កង់ Juventus បានត្រឹមតែអង្គុយនៅលើកៅអីបម្រុងប៉ុណ្ណោះដែលនេះជាការប្រុងប្រយ័ត្នមួយបន្ទាប់ពីទទួលរងរបួសកជើងពេលប្រកួតជាមួយក្រុម Lazio កាលពីចុងសប្តាហ៍មុននិងបានជំនួសដោយកីឡាករ Neto នៅពេលរូបគេសម្រាក។ គួរបញ្ជាក់ផងដែរថា កីឡាករ Ronaldo បានរកគ្រាប់បាល់ទីឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ដោយប្រើក្បាល លោតតែតបាល់បញ្ចូលទីនៅមុនបញ្ចប់ការប្រកួត ៥នាទី


ប្រភព​ : BBC