trollkhmer news

ឱកាសឈ្នះពាន Champion League របស់ក្រុម Manchester United មាន​ភាគរយ​ទាប​ខ្លាំង​ ក្នុង​ការ​ឈ្នះពាននេះណាស់

ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៦:៣១

ឱកាសឈ្នះពាន Champion League របស់ក្រុម Manchester United មាន​ភាគរយ​ទាប​ខ្លាំង​ ក្នុង​ការ​ឈ្នះពាននេះណាស់



ក្លិប​ជើង​ឯក​ឆ្នាំ​​ចាស់ Bayern Munich ត្រូវ​បាន​គេ​ព្យាករណ៍​​មាន​ភាគរយ​ខ្ពស់​អាច​ឈ្នះ​ពាន Champions League ម្ដង​ទៀត​នៅ​រដូវ​កាល​ថ្មី​នេះ បន្ទាប់​ពី​កម្មវិធី​លេង​បាន​៣​ប្រកួត 


​ទិន្នន័យ​ចេញ​ដោយ​វិបសាយ FiveThirtyEight បាន​បង្ហាញ​ថា ក្រុម​ការពារ​តំណែង​ជើងឯក Bayern ឈរនៅ​លើ​គេ​មាន​​២៦​​% អាច​គ្រង​ពាន UCL រដូវ​កាល​២០២០-២១ ។ សម្រាប់ Manchester United ដែល​ទើប​ចាញ់ Instanbul Basaksehir មាន​ត្រឹម​តែ​៣​% ​ប៉ុណ្ណោះ សម្រាប់​ការ​ឈ្នះ​ពាន​ជាង​លើក​ដំបូង​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨


យ៉ាងណា​មិញ​ក្រុម​រួម​ទីក្រុង Manchester City មាន​ដល់​១៧​% ​ឯណោះ ខណៈ​ពួក​គេ​បច្ចុប្បន្ន​កំពុង​​ស្ថិត​នៅ​លេខ​១​ ក្នុង​ពូល C មាន​៩​ពិន្ទុ ​ពេញ​ពី​ការ​លេង​៣​ប្រកួត ។ ចំណែក​ឯ Juventus ​របស់ Cristiano Ronaldo មាន​ត្រឹម​តែ​២​% សម្រាប់​ការ​ឈ្នះ៕


ប្រភព​ : The Sun