trollkhmer news

Kane រកបានគ្រាប់បាល់ទី២០០ ឲ្យក្លិប Tottenham Hotspur ក្នុងជ័យជម្នះទៅលើក្រុម Razgrad នៅ UEFA Europa League

ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:១០

Kane រកបានគ្រាប់បាល់ទី២០០ ឲ្យក្លិប Tottenham Hotspur ក្នុងជ័យជម្នះទៅលើក្រុម Razgrad នៅ UEFA Europa League




(ក្រុងឡុងដ៍)៖ នៅទីបំផុតកីឡាករខ្សែប្រយុទ្ធ Harry Kane បានសម្រេចគ្រាប់ទី២០០ ពីការបង្ហាញខ្លួនបាន ៣០០ប្រកួតឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងជ័យជម្នះ ៣-១ ទៅលើក្រុមម្ចាស់ផ្ទះ Ludogorets Ragrad របស់ប៊ុលហ្គារីក្នុងទី អ៉ឺរ៉ុប UEFA Europa League នារាត្រីថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០


Kane កីឡាករអង់គ្លេសជា Top scorer ក្នុងក្លិប Spurs បន្ទាប់ពីបានចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង London មានរយៈពេល ៧ឆ្នាំមកហើយនោះ តែយ៉ាងណាម៉ាស៊ីនរកគ្រាប់បាល់វ័យ ២៧ឆ្នាំខាងលើនេះ ក៏នៅតាមពីក្រោយអតីតកីឡាករនិម្មិតរូប Jimmy Greaves និង Bobby Smith របស់ក្លិបមាន់ខ្នាយនេះដដែល ដោយត្រូវប្រើរយៈពេលបន្តទៀតដែរ។


៣ពិន្ទុក្រៅដីជាលើកទី ក្នុងពានអឺរ៉ុប UEFA Europa League ក៏បានធ្វើឲ្យក្រុមរបស់លោក Jose Mourinho រកបាន ៦ពិន្ទុក្នុងចំណោម ៣ប្រកួតប្រចាំពូល J បន្តឈរនៅកំពូលតារាងដដែល គ្រាដែល LASK ក៏រកបាន ៣ពិន្ទុយប់មិញនេះដូចគ្នា ក្រោយយកឈ្នះម្ចាស់ផ្ទះ Royal Antwerp ក្នុងលទ្ធផល ១-០


ប្រភព​ : tottenhamhotspur.com