trollkhmer news

វីដេអូ! PSG កាតក្រហមកីឡាករអស់ ២នាក់ពេលប្រកួតប៉ះ Leipzig នៅ Champions League យប់មិញនេះ

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:១៤

វីដេអូ! PSG កាតក្រហមកីឡាករអស់ ២នាក់ពេលប្រកួតប៉ះ Leipzig នៅ Champions League យប់មិញនេះ



(លីពហ្ស៊ីក)៖ ក្រុមជើងឯកបារាំង Paris Saint-Germain មានកីឡាករពិន័យកាតក្រហមបណ្តេញចេញពីទីលានដល់ទៅ ២នាក់ក្នុងជំនួបចាញ់ម្ចាស់ផ្ទះ RB Leipzig ២-១ ក្នុងប្រកួតទី នៅពានអឺរ៉ុប UEFA Champions League នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០


កីឡាករ Gueye ត្រូវបានពិន័យកាតលឿងជាលើកទី២ (ស្មើកាតក្រហម) នៅនាទី៦៩ នៅមុនពេលមិត្តរួមក្រុម Kimpembe ត្រូវបានបណ្តេញពីទីលានប្រកួតនៅប្រទេសអាល្លឺម៉ង់ដូចគ្នាក្នុងនាទី៩០+៥ ពោលគឺនៅក្រោយពេល Leipzig បើកការវាយបកនាំមុខ ២-១ តាំងពីដើមវគ្គទី មកម្ល៉េះក្នុងប្រកួតទី ជើងទីនៃវគ្គសន្សំពិន្ទុប្រចាំពូល H


កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria ជាអ្នករកបានគ្រាប់នាំមុខត្រឹមចាប់ផ្តើមលេងបាន ៦នាទីប៉ុណ្ណោះ ក្រោយទទួលបានពី Moise Kean និងខកខានទាត់បាល់ប៉េណាល់ទីអត់ចូល ១គ្រាប់ផងដែរនៅនាទី១៦ នៅមុនពេល Nkunku ស៊ុតគ្រាប់តាមស្មើឲ្យ Leipzig វិញនៅនាទី៤១ និងគ្រាប់ជ័យជម្នះដោយបាល់ប៉េណាល់ទីស៊ុតដោយ Forsberg នៅនាទី៥៧


នេះជាការបាត់បង់ ៣ពិន្ទុជាលើកទី សម្រាប់ក្រុមរងជើងឯក UEFA Champions League រដូវកាលមុន បន្ទាប់ពីពួកគេបានចាញ់ក្នុងលទ្ធផលនេះដូចគ្នាកាលពីថ្ងៃបើកឆាកពេលប៉ះ Manchester United និងយកបាន ៣ពិន្ទុដំបូងពេលយកឈ្នះ Istanbul ២-០ ក្នុងប្រកួតទី របស់ពួកគេ៕



ប្រភព​ : BBC