trollkhmer news

PSG អាចនឹងអវត្តមានខ្សែប្រយុទ្ធឆ្នើមម្នាក់សម្រាប់ការប្រកួត Champions League នារាត្រីនេះ

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:៤៤

PSG អាចនឹងអវត្តមានខ្សែប្រយុទ្ធឆ្នើមម្នាក់សម្រាប់ការប្រកួត Champions League នារាត្រីនេះ



បរទេស៖  ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ PSG អាចហ្នឹងអវត្តមានសម្រាប់ការប្រកួតរបស់ PSG នារាត្រីនេះក្នុងក្របខណ្ឌ UEFA Champions League ទល់នឹងក្រុមមកពីអាល្លឺម៉ង់​ RB Leipzig ដោយសារតែបញ្ហារបួសសសៃពួររបស់គេ។ 


Kylian Mbappe មិនត្រូវបានលោក Thomas Tuchel ដែលជាគ្រូបង្វឹករបស់ PSG ដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីសម្រាប់ការប្រកួតទល់នឹងក្រុម RB Leipzig នារាត្រីនេះទេ ។ ស្របពេលដែលកីឡាករមួយចំនួនទៀតក៏មិនមានឈ្មោះសម្រាប់ការប្រកួតនារាត្រីនេះដែល​ រួមមាន  NEYMAR JR,  VERRATTI, ICARDI  ដោយសារតែបញ្ហារបួសរបស់ពួកគេ។ 


គួរបញ្ជាក់ឱ្យដឹងដែរថា ការប្រកួតនារាត្រីនេះ ជាការប្រកួតលើទី របស់ PSG ស្របពេលដែលឆ្លងកាត់ពីរប្រកួតកន្លងទៅ នៅក្នុងពូល H ក្រុម PSG មាន ៣ពិន្ទុ ដោយឈ្នះមួយប្រកួត និងចាញ់មួយប្រកួត៕


ប្រភព​ : Legit