trollkhmer news

វីដេអូ! Luis Suarez ទទួលបានកាតលឿង ក្រោយតាមលបមើល VAR ពីក្រោយអាជ្ញាកណ្តាល

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:១៨

វីដេអូ! Luis Suarez ទទួលបានកាតលឿង ក្រោយតាមលបមើល VAR ពីក្រោយអាជ្ញាកណ្តាល



បរទេស៖ ក្លិបម្ចាស់ផ្ទះ Lokomotiv Moscow និងក្លិបភ្ញៀវ Atletico Madrid ចែកគ្នាបានម្នាក់មួយពិន្ទុ ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលទល់នឹង នៅក្នុងវគ្គចែកពូលពានរង្វាន់ UEFA Champions League យប់មិញនេះ។ 



ក្លិបអេស៉្បាញ At. Madrid មានឱកាសនាំមុខមុននៅនាទីទី១៨ ដោយការតែតបញ្ចូលទីពីសំណាក់ខ្សែការពារ José Giménez ។ លុះចូលដល់នាទីទី២៥ Lokomotiv Moscow មានឱកាសរកបានគ្រាប់តាមស្មើដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Anton Miranchuk



គួរឲ្យដឹងដែរថាបាល់ប៉េណាល់ទីនោះដែរ កើតឡើងនៅពេលដែលកីឡាករ Hector Herrera ធ្វើឲ្យបាល់ប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។ លើសពីនេះមានរឿងដ៏គួរឲ្យហួសចិត្តមួយបានកើតឡើង ពោលគឺកីឡាករ Luis Suarez បានតាមលបមើល VAR ពីក្រោយអាជ្ញាកណ្តាល ដែលបណ្តាលឲ្យរូបគេទទួលបានកាតលឿង។ 




ប្រភព​ : The Sun