trollkhmer news

វីដេអូ! Rodrygo បន្ថែម១គ្រាប់ចុងម៉ោងជួយឲ្យ Real Madrid យកឈ្នះលើក្រុម Inter Milan ក្នុងក្របខណ្ឌ Champions League យប់មិញនេះទាំងត្រដាបត្រដួស

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៥០

 វីដេអូ! Rodrygo បន្ថែម១គ្រាប់ចុងម៉ោងជួយឲ្យ Real Madrid យកឈ្នះលើក្រុម Inter Milan ក្នុងក្របខណ្ឌ Champions League យប់មិញនេះទាំងត្រដាបត្រដួស



អេស្ប៉ាញ៖ ទីបំផុតក្រុម Real Madrid ស្គាល់ជាតិជ័យជម្នះនៅព្រឹត្តិការណ៍ Champions League រដូវកាលនេះហើយ បន្ទាប់ពីយកឈ្នះក្រុមជើងខ្លាំងអ៊ីតាលី Inter Milan ទាំងត្រដាបត្រដួស កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ ដោយលទ្ធផលទល់នឹង


នៅក្នុងការប្រកួតដែលប្រព្រឹត្តិទៅនៅកីឡដ្ឋាន Alfredo Di Stefano កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Real Madrid មានឱកាសនាំមុខមុន ដល់ទៅ២គ្រាប់ ដែលជាការញាក់អ្នកចាំទី ស៊ុតរបស់ខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី២៥ និង ការតែតរបស់ប្រធានក្រុម Sergio Ramos នៅនាទីទី៣៣ ខណៈរំលងបានត្រឹម២នាទី ក្រុមភ្ញៀវក៏មានឱកាសតដៃបាន១គ្រាប់មកវិញ តាមរយៈការស៊ុតរបស់ម្ចាស់អាវលេខ១០ Lautaro Martinez


លុះឈានចូលដល់តង់ទី ការប្រកួតកាន់តែជក់ចិត្តជាងមុនទៅទៀត ពោលក្រុម Inter ព្យាយាមសម្រុកតាមស្មើរហូតបានសម្រេចនៅនាទីទី៦៨ ដែលជាការស៊ុតកាច់យ៉ាងល្អពីសំណាក់ជម្រើសជាតិក្រូអាត Ivan Perisic ។ យ៉ាងណាមិញ លទ្ធផលស្មើគ្នាទល់នឹងនេះ មិន​បានរក្សារហូតដល់ចប់ការប្រកួតនោះទេ ជាក់ស្ដែងនៅចុងម៉ោងនាទីទី៨០ ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Rodrygo បានទម្លុះសំណាញ់ទីក្រុម Inter យក៣ពិន្ទុ ជាលើកដំបូងឲ្យ Real Madrid ក្នុងពូល B


តាមរយៈលទ្ធផលខាងលើ បានត្រឹមជួយរំកិល Real Madrid ឡើងមកឈរលេខ ពូល B ក្រោយ ៣ប្រកួតកន្លងទៅ ឈ្នះ ស្មើ និងចាញ់ មាន៤ពិន្ទុ ក្នុងដៃ។ ដោយឡែកក្រុម Inter ក្រោយចាញ់ប្រកួតនេះ បានធ្លាក់ទៅបាតតារាង មានត្រឹម២ពិន្ទុ។ គួរឲ្យដឹងដែរថា ១គ្រាប់ដែលរកបានកាលពីយប់មិញ ជាគ្រាប់ទី១០០ ហើយរបស់ ប្រធានក្រុម Ramos ដែលរកឲ្យ Real Madrid ក្នុងនាមជាខ្សែការពារ៕



ប្រភព​ : BBC