trollkhmer news

Atalanta ០-៥ Liverpool៖ ហង្សក្រហម Liverpool លត់ម្ចាស់ផ្ទះ Atalanta យប់មិញយ៉ាងសាហាវបំផុត (​វីដេអូ)

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៩:៣០

Atalanta ០-៥ Liverpool៖ ហង្សក្រហម Liverpool លត់ម្ចាស់ផ្ទះ Atalanta យប់មិញយ៉ាងសាហាវបំផុត (​វីដេអូ)



បរទេស៖ ក្លិបហង្សក្រហម Liverpool បន្តឈរកំពូលតារាងពូល D នៃពានរង្វាន់ UEFA Champions League រដូវកាលថ្មីនេះ បន្ទាប់ពីបានយកឈ្នះក្លិបម្ចាស់ផ្ទះ Atalanta យ៉ាងចាស់ដៃក្នុងលទ្ធផលទល់នឹងកាលពីយប់មិញ។ 



អតីតខ្សែប្រយុទ្ធរបស់ក្លិប Wolves កីឡាករ Diogo Jota បង្ហាញទម្រង់លេងបានយ៉ាងល្អឥតខ្ចោះនៅក្នុងការប្រកួតយប់មិញនេះ ពោលរូបគេអាចរកបាន៣គ្រាប់ម្នាក់ឯងឲ្យក្លិបលោក Jurgen Klopp ។ លើសពីនេះដៃគូទាំងសងខាងរបស់ Jota ក៏មានឱកាសរកបានម្នាក់មួយគ្រាប់ផងដែរ គឺកីឡាករ Mohamed Salah និង Sadio Mane


យោងតាមលទ្ធផលនេះ Liverpool បានបង្កើតកំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយបីប្រកួតដំបូងនេះ ពួកគេរកបាន៩ពិន្ទុ ពេញ ថែមទាំងមិនទាន់របូតគ្រាប់បាល់មួយគ្រាប់នៅឡើយទេ។ ដោយឡែកសម្រាប់ការប្រកួតមួយគូទៀតនៅក្នុងពូល D នេះដែរ Ajax បានឡើងមកឈរលេខ វិញ ក្រោយយកឈ្នះ FC Midtjylland ដោយលទ្ធផលទល់នឹង



ប្រភព​ : BBC