trollkhmer news
នោះ! ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៨:៣៩


បរទេស៖ បុរសវ័យ៥០ឆ្នាំ និងជាប្រធាន FIFA លោក Gianni Infantino ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ដំបូងលោកបានចេញរោគសញ្ញាកម្រិតស្រាល ហើយក៏បានធ្វើតេស្តនឹងចេញលទ្ធផលវិជ្ជមានតែម្តង នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ពិភពលោក។

បន្ទាប់ពីការរកឃើញនេះ សហព័ន្ធ FIFA បានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការណែនាំដល់លោក Gianni Infantino ក៏ដូចជាជូនពរលោកឱ្យឆាប់បានជាសះស្បើយផងដែរ។មកដល់ពេលនេះ ប្រមុខ FIFA រូបនេះ ត្រូវបានគេដាក់ខ្លួនឱ្យដាច់ដោយឡែក យ៉ាងហោចណាស់រយៈពេល១០ថ្ងៃ ហើយអ្នកដែលធ្លាប់បានទាក់ទងជាមួយលោក Infantino ក៏ត្រូវបានស្នើសុំឱ្យដាក់ខ្លួនដាច់ដោយឡែកដូចគ្នា៕
ប្រភព : Sky Sports
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត