trollkhmer news

ហេតុផលបែបនេះសោះទើបលោក Bartomeu មិនព្រមឲកីឡាករ Lionel Messi ចេញពី Barcelona

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:៣៥

 ហេតុផលបែបនេះសោះទើបលោក Bartomeu មិនព្រមឲកីឡាករ Lionel Messi ចេញពី Barcelona



បន្ទាប់ពីចាញ់ ៨-២ លើក្រុមម្ចាស់ជើងឯក Bayern Munich នាពេលបច្ចុប្បន្ន Messi បាននិយាយថា៖ គាត់ចង់ចំណាយពេលក្នុងវិស្ស័យមួយនេះជាមួយក្រុម Barca បន្តទៀត ។ ទោះយ៉ាងណា Barca ប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់ដោយបញ្ជាក់អំពីសមត្ថភាព និងការបន្តកុងត្រាថ្មីរបស់កីឡាករ Messi ហើយបើមានក្លិបណាដែលមាន បំណងចង់ចុះហត្ថលេខាជាមួយគាត់ គឺត្រូវចំណាយប្រាក់ ៧០០លានផោន ស្មើនិង ៨២៥លានដុល្លារ ដើម្បីរំលាយកិច្ចសន្យារនេះ។


កាលពីថ្ងៃច័ន្ទលោក Bartomeu បាននិយាយថា៖ Messi គឺមិនអាចចាកចេញបានទេព្រោះគាត់មានប្រយោជន៍ សំរាប់ក្លិបហើយយើងប្រហែលជាអាចលើកពានផងដែរសំរាប់រដូវកាលនេះ។ ។ គូសបញ្ជាក់ផងដែរថា ថ្មីៗនេះមាន ការស្នើសុំអោយលោក Bartomeu លាលែងពីដំណែងផងដែរ ដោយហេតុផងមកពីគាត់ដឹកនាំក្រុមមិនបានល្អ។


Messi និង Barcelona បានឈានដល់ដំណាក់កាលចាប់ផ្តើមដ៏លំបាកមួយនៅ La Liga ខណៈដែលក្លិបបច្ចុប្បន្ន ឈរនៅលេខ១២ ក្នុងលីកបន្ទាប់ពីចាញ់ El Clasico និង Real Madrid កាលពីចុងសប្តាហ៍មុន។ Barca នឹងត្រូវ ជួបជាមួយក្រុម Juventus នៅថ្ងៃពុធនេះក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាលើកទី របស់ពួកគេមុនពេលទៅលេងនៅ Alaves នៅចុងសប្តាហ៍នេះនៅ La Liga


ប្រភព​ : Goal.com