trollkhmer news

លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម PSG មិនរំពឹងលទ្ធផលល្អពីខ្សែប្រយុទ្ធម្នាក់នេះនោះទេ

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:២០

លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម PSG មិនរំពឹងលទ្ធផលល្អពីខ្សែប្រយុទ្ធម្នាក់នេះនោះទេ




សម្រាប់ខ្សែប្រយុទ្ធ Moise Kean គ្រូបង្វឹកក្រុម PSG លោក Thomas Tuchel បានលើកឡើងថា "គាត់បានបន្ថែមនូវកម្លាំងនៃការប្រយុទ្ធដល់ក្រុមរបស់យើង។ វាគឺជាសមត្ថភាពរបស់គាត់ក្នុងការបង្ហាញទម្រង់ប្រយុទ្ធល្អបែបនេះ។ គាត់គឺជាកីឡាករឆ្នើមមួយរូបសម្រាប់ក្រុម។


លោកបានបន្ថែមថា “ខ្ញុំសប្បាយចិត្តណាស់ដែលគាត់អាចបង្ហាញនូវទម្រង់ដ៏លេចធ្លោទល់នឹង Nimes និង Dijon ។ វាកាន់តែពិបាកសម្រាប់គាត់ពេលប៉ះជាមួយក្រុមខ្លាំង Manchester United ដែលជាកម្រិតខ្លាំងមួយផ្សេងទៀត។


គាត់បានបង្ហាញទម្រង់ល្អទល់នឹង Nimes និង Dijon ប៉ុន្តែយើងមិនអាចរំពឹងច្រើនជាងនេះទេ បើសិនជាត្រូវប៉ះគូរបដិបក្ខដែលមានកម្រិតខ្លាំងជាងនេះ។ កាលនៅ Everton គាត់ក៏មិនសូវបានលេងច្រើន ដូច្នេះ គាត់ត្រូវតែបន្តការដុះខាត់សមត្ថភាពបន្តែមទៀត” ៕


ប្រភព​ : Tribal Football