trollkhmer news

មកស្គាល់កីឡាករបាល់ទាត់ល្បឿនលឿនជាងគេទាំង ១០ នៅលើពិភពលោកនាឆ្នាំ ២០២០ នេះ

ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៧:០៨

មកស្គាល់កីឡាករបាល់ទាត់ល្បឿនលឿនជាងគេទាំង ១០ នៅលើពិភពលោកនាឆ្នាំ ២០២០ នេះ



ល្បឿនគឺជាអ្វីគ្រប់យ៉ាងនៅក្នុងបាល់ទាត់ ព្រោះវាអាចវាយប្រហារនូវគុណប្រយោជន៍លើខ្សែការពារបាន។ វាជាសុបិន្ដអាក្រក់បំផុតរបស់ខ្សែការពារ ប្រសិនបើដៃគូប្រយុទ្ធមានល្បឿនលឿនជាងខ្លួន។​​ ខាងក្រោមនេះ គឺជាកីឡាករបាល់ទាត់ទាំង ១០រូប ដែលមានល្បឿនលឿនជាគេក្នុងឆ្នាំ ២០២០ នេះ៖

១០. កីឡាករ Nacho Fernandez - ៣៤,៦២ គីឡូម៉ែត្រ / ម៉ោង



Nacho Fernandez គឺជាកីឡាករបាល់ទាត់អាជីពអេស្ប៉ាញដែលដើរតួជាខ្សែការពាររបស់ក្រុម Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ។ ខ្សែការពាររបស់ស្ដេចស Real Madrid រូបនេះនៅតែមានល្បឿនល្អ ទោះបីបច្ចប្បន្នមានវ័យ ៣០ ក៏ដោយ។ តាមស្ថិតិដែលបានបង្ហាញ Nacho Fernandez មានល្បឿន ៣៤,៦២ គីឡូម៉ែត្រក្នុងមួយម៉ោង។

៩. កីឡាករ Alv aro Odriozola - ៣៤,៩៩ គីឡូម៉ែត្រ / ម៉ោង



Álvaro Odriozola គឺជាកីឡាករបាល់ទាត់អាជីពអេស្ប៉ាញដែលដើរតួជាខ្សែការពារខាងស្តាំឱ្យ Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ។ កីឡាករវ័យ ២៤ឆ្នាំ រូបនេះបង្ហាញខ្លួនបានត្រឹមតែលើកប៉ុណ្ណោះ នៅ La Liga រដូវកាល ២០២០ - ២១ មុនពេលចូលរួមជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ។ 

៨ . កីឡាករ Kingsley Coman - ៣៥ គីឡូម៉ែត្រ / ម៉ោង



 Kingsley Coman គឺជាកីឡាករបាល់ទាត់អាជីពរបស់បារាំងដែលដើរតួជាខ្សែបម្រើស្លាបឱ្យក្លិប Bayern Bundes ក្នុងក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់និងក្រុមជម្រើសជាតិបារាំង។

៧. កីឡាករ Mohamed Salah - ៣៥ គីឡូម៉ែត្រ / ម៉ោង


Mohamed Salah គឺជាកីឡាករបាល់ទាត់អាជីពសញ្ជាតិអេហ្ស៊ីប ដែលដើរតួជាខ្សែប្រយុទ្ធជួរមុខសម្រាប់ក្លិបហង្សក្រហម Liverpool និងក្រុមជម្រើសជាតិអេហ្ស៊ីប។ Salah ត្រូវបានគេចាត់ទុកថាជាកីឡាករល្អម្នាក់នៅលើពិភពលោកផងដែរ ។ 

៦. កីឡាករ Leroy Sane - ៣៥.០៤ គីឡូម៉ែត្រ / ម៉ោង



Leroy Sané គឺជាកីឡាករបាល់ទាត់អាជីពរបស់អាល្លឺម៉ង់ ដែលដើរតួជាខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់។ គាត់បានបង្ហាញខ្លួនដំបូងរបស់គាត់សម្រាប់ Schalke 04 ក្នុងឆ្នាំ ២០១៤ ហើយបានផ្ទេរទៅ Manchester City ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៧ លានផោន ក្រោយមកទើបត្រឡប់មក Bayern Munich វិញ។

៥. កីឡាករ Kyle Walker - ៣៥,២១ គីឡូម៉ែត្រ / ម៉ោង


Kyle Walker ជាកីឡាករបាល់ទាត់អាជីពរបស់អង់គ្លេស ដែលដើរតួជាខ្សែការពារខាងស្តាំឱ្យក្លិបនៅលីកកំពូលអង់គ្លេស Manchester City និងក្រុមជម្រើសជាតិអង់គ្លេសនៅពេលបច្ចប្បន្ននេះ។ 

៤. កីឡាករ Karim Bellarabi - ៣៥,២៧ គីឡូម៉ែត្រ / ម៉ោង



Karim Bellarabi គឺជាកីឡាករបាល់ទាត់អាជីពរបស់អាល្លឺម៉ង់ ដើរតួជាខ្សែបម្រើស្លាបរបស់ក្លិបបាល់ទាត់ Bayer Leverkusen នៃក្របខណ្ឌ Bundesliga

៣. កីឡាករ​ Pierre-Emerick Aubameyang - ៣៥.៥ គីឡូម៉ែត្រ / ម៉ោង



Pierre-Emerick Aubameyang គឺជាកីឡាករបាល់ទាត់អាជីពម្នាក់ដែលដើរតួជាខ្សែប្រយុទ្ធរបស់ក្រុម Arsenal នៃក្របខណ្ឌ Premier League គឺនិងក្រុមជម្រើសជាតិហ្គាបុង។ គាត់ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅលើពិភពលោក ដែលត្រូវបានគេស្គាល់ដោយសារល្បឿនរបស់គាត់ និងការបញ្ចប់ទី។

២​. កីឡាករ Iñaki Williams - ៣៥.៧ គីឡូម៉ែត្រ / ម៉ោង



Iñaki Williams គឺជាកីឡាករបាល់ទាត់អាជីពរបស់អេស្ប៉ាញដែលលេងឱ្យ Athletic Bilbao ក្នុងតួនាទីជាខ្សែប្រយុទ្ធ។ ក្នុង La Liga ប៉ុន្មានរដូវកាលនេះ ពិតជាធ្វើបានល្អខ្លាំងណាស់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិប Man Utd ផងដែរ ។ 

១. កីឡាករ Kylian Mbappe - ៣៦ គីឡូម៉ែត្រ / ម៉ោង


Kylian Mbappe  គឺជាកីឡាករបាល់ទាត់អាជីពរបស់បារាំងដែលដើរតួជាខ្សែប្រយុទ្ធជួរមុខសម្រាប់ក្លិប Paris Saint-Germain នៃលីហ្គកំពូលនិងក្រុមជម្រើសជាតិបារាំង។ ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក គាត់ត្រូវបានគេស្គាល់តាមរយៈការបញ្ចប់ទី ពិសេសគឺល្បឿនរបស់គាត់៕


ប្រភព​ : acefootball