trollkhmer news

ខ្សែការពារចំណូលថ្មីរបស់ក្លិបមាន់ខ្នាយមាស Spurs កីឡាករ Sergio Reguilon ថាខឹងខ្លាំងណាស់ ពេលភ្លាត់ឲ្យ West Ham តាមស្មើ ៣-៣ កាលពីប្រកួតចុងសប្ដាហ៍មុន

ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:៤៧

ខ្សែការពារចំណូលថ្មីរបស់ក្លិបមាន់ខ្នាយមាស Spurs កីឡាករ Sergio Reguilon ថាខឹងខ្លាំងណាស់ ពេលភ្លាត់ឲ្យ West Ham តាមស្មើ ៣-៣ កាលពីប្រកួតចុងសប្ដាហ៍មុន



អង់គ្លេស៖ ខ្សែការពារចំណូលថ្មីរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspurs កីឡាករ Sergio Reguilon បានសារភាពថាខ្លួន ពិតជាមានអារម្មណ៍ខឹងចិត្តខ្លាំងណាស់ ដែលភ្លាត់ឲ្យក្រុមញញួរយក្ស West Ham តាមស្មើ ៣-៣ ចុងម៉ោងបាន ក្នុងការប្រកួតក្របខណ្ឌ​ Premier League សប្ដាហ៍មុន។


រម្លឹកកាលពីប្រកួតនោះ គិតត្រឹមនាទីទី១៦ ក្នុងតង់ទី ក្រុម Spurs មានឱកាសនាំមុខដល់ទៅ៣គ្រាប់ ដែលជាការស៊ុតរបស់ខ្សែប្រយុទ្ធ Son Heung-min និង Harry Kane ២គ្រាប់។ យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់នាទីទី៨០ ពោលនៅសល់តែ ១០ជាងទៀតប៉ុណ្ណោះ នឹងបញ្ចប់ទៅហើយ បែរជាក្រុម West Ham មានឱកាសតាមស្មើមិនគួរឲ្យជឿ។


ជាមួយគ្នានេះ ខ្សែការពារ Reguilon ហាក់មិនអស់ចិត្តនឹងលទ្ធផលខាងលើនោះទេ​ ដោយបានថ្លែងប្រាប់កាសែត Sky Sports យ៉ាងដូច្នេះថា៖ ខ្ញុំមានអារម្មណ៍ដូចចាញ់ប្រកួតនោះអ៊ីចឹង។ វាជាការបរាជ័យដ៏ធំមួយសម្រាប់ពួកយើង ក៏ជាកំហុសដ៏ធំមួយផងដែរ។ ខ្ញុំពិតជាខឹងខ្លាំងណាស់បន្ទាប់ពិចប់ការប្រកួត។ នេះហើយកីឡាបាល់ទាត់ អ្វីៗក៏អាចកើតឡើងដែរ។ សង្ឃឹមថាពួកយើងនឹងបំភ្លេចរឿងនេះបានលឿន។


គួរជំរាបដែរថា សម្រាប់ប្រកួតបន្ទាប់នៅក្របខណ្ឌ​ Premier League ក្រុម Spurs នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន​Turf Moor តតាំងជាមួយក្រុម Burnley នាថ្ងៃទី២៧ ខែតុលា ខាងមុខ៕


ប្រភព​ : AF