trollkhmer news

សើច!! សើចមិនចេះចប់ ជាមួយរឿងភាគខ្មែរបែបកំប្លុកកំប្លែងថ្មីរបស់ស្ថានីយទូរទស្សន៍ CTN រឿង “អស្ចារ្យណាស់កូនស្រីខ្ញុំ” ឆាប់ៗនេះ!

ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:៣៥

សើច!! សើចមិនចេះចប់ ជាមួយរឿងភាគខ្មែរបែបកំប្លុកកំប្លែងថ្មីរបស់ស្ថានីយទូរទស្សន៍ CTN រឿង “អស្ចារ្យណាស់កូនស្រីខ្ញុំ” ឆាប់ៗនេះ!

កម្សាន្ត៖ បើកទំព័រថ្មីទៀតហើយ ជាមួយខ្សែភាពយន្តភាគសខ្មែរបែបកំប្លុកកំប្លែងប្រចាំឆ្នាំ២០២០ របស់ស្ថានីទូរទស្សន៍ CTN ធានាធ្វើឱ្យប្រិយមិត្តសើចមិនចេះជិនណាយ ពីតារាសម្តែងស្រស់សោភា ជាកូនស្រីមហាអស្ចារ្យប្រចាំភូមិ អ្នកណាបានធ្វើជាគូ កំលោះនោះច្បាស់ជាស៊យបន្តិចហើយ កូនស្រីម្នាក់នេះពិតជាមិនណយទេ។ ភាពក្រមិចក្រមើមរបស់តួឯកស្រី និងតួឯកប្រុស លាយឡំជាមួយសាច់រឿងបែបកំប្លុកកំប្លែង ប្រាកដជាធ្វើឱ្យទស្សនិកជនអស់សំណើចទប់មិនជាប់ ហើយកាន់តែចង់ដឹង តើកំលោះសង្ហាម្នាក់ណាជាគូស្នេហ៍កូនក្រមុំម្នាក់នេះ។



តោះ! ងាកទៅមើលកំលោះសង្ហារបែបទីក្រុង ប៉ះកូនក្រមុំនារីជនបទ បង្កើតជារងើកភ្លើងស្នេហ៍ បង្វែរបេះដូង ឱ្យនួនល្អងលួងលោមដួងចិត្ត បែកចិត្តមិនបាន តែមើលទៅពិតជាមិនងាយស្រួលនោះទេ កូនក្រមុំជនបទម្នាក់នេះ ឆ្នាស់ហើយ របិលរប៉ុចថែមទៀត តើកំលោះសង្ហាទីក្រុង អាចទ្រាំជាមួយកូនក្រមុំជនបទ ដែលកាចដូចខ្លាម្នាក់នេះបានដែរឬទេ? គ្រាន់តែឃើញ ច្បាស់ជារត់ហើយ សូម្បីតែប្រុសៗក្នុងភូមិ កុំចង់សាកជាមួយកូនក្រមុំជនបទម្នាក់នេះឱ្យសោះ។

កុំភ្លេចរង់ចាំទស្សនា រឿង “អស្ចារ្យណាស់កូនស្រីខ្ញុំ” នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN នៅក្នុងពេលឆាប់ៗនេះ!៕






ចុច Link មើលវីដេអូខ្លីខាងក្រោមនេះតិចសិនទៅ 



អត្ថបទ៖ CTN TV Drama