trollkhmer news

ទិញបានជាផ្លូវការហើយ! កីឡាករ Victor Moses វ័យ២៩ឆ្នាំ ចាកចេញពីក្លិបតោខៀវ Chelsea ទៅចូលរួមជាមួយក្រុម Spartak Moscow នៅលីគរុស្ស៊ី ក្នុងកិច្ចសន្យាខ្ចីជើង

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៧:១០

ទិញបានជាផ្លូវការហើយ! កីឡាករ Victor Moses វ័យ២៩ឆ្នាំ ចាកចេញពីក្លិបតោខៀវ Chelsea ទៅចូលរួមជាមួយក្រុម Spartak Moscow នៅលីគរុស្ស៊ី ក្នុងកិច្ចសន្យាខ្ចីជើង




បរទេស៖ យោងតាមការបញ្ជាក់របស់ក្លិបតោខៀវ Chelsea កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានឲ្យដឹងថា ខ្សែបម្រើស្លាបស្ដាំ Victor Moses បានចាកចេញពីទឹកដី Stamford Bridge ផ្លាស់ទៅចូលរួមជាមួយក្លិប Spartak Moscow នៅលីគកំពូលរុស្ស៊ី ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Moses តែងត្រូវបានក្លិប Chelsea បញ្ជូនឲ្យក្រុមផ្សេងៗខ្ចីជើងជារឿយៗ។ ជាក់ស្ដែង កាលពីរដូវកាលមុន គេបានទៅលេងឲ្យក្រុម Inter Milan នៅលីគ Serie A ក្នុងកិច្ចសន្យាខ្ចីជើង ដោយបង្ហាញខ្លួនឲ្យក្លិបយក្សអ៊ីតាលីបានត្រឹម ២០ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង



គួររម្លឹកដែរថា Moses បានចែកផ្លូវជាមួយក្រុម Wigan មករួមរស់ជាមួយ​ Chelsea តាំងពីឆ្នាំ២០១២ មកម្ល៉េះ។ រយៈពេល៨ឆ្នាំកន្លងមកនេះ គេធ្លាប់រួមចំណែកជួយក្រុមតោខៀវលើកពាន Premier League ១ដង ពាន FA Cup ១ដង និង ពាន Europa League ២ដង


ប្រភព​ : Dailymail