trollkhmer news

ព័ត៌​មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទើបតែបែកធ្លាយ កាលពីឆ្នាំ២០១៣ ក្លិប Real Madrid ធ្លាប់ដាក់សំណើទិញ Messi ពី Barcelona ក្នុងចំនួនទឹកប្រាក់ដល់ទៅ...

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:៥៦

ព័ត៌​មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទើបតែបែកធ្លាយ កាលពីឆ្នាំ២០១៣ ក្លិប Real Madrid ធ្លាប់ដាក់សំណើទិញ Messi ពី Barcelona ក្នុងចំនួនទឹកប្រាក់ដល់ទៅ...




អេស្ប៉ាញ៖ ក្រោយពេលដែលតារាឆ្នើម Ronaldinho សម្រេចចិត្តចាកចេញពីក្លិប Barcelona នៅក្នុងឆ្នាំ២០០៨ Lionel Messi បានក្លាយជាគ្រាប់ពេជ្យម្នាក់ដែលក្លិបមួយនេះឲ្យតម្លៃបំផុត។ ដោយឡែកថ្មីៗនេះមានដំណឹងបែកធ្លាយថាក្លិប Real Madrid ក៏ធ្លាប់បានដាក់សំណើទិញយករូបគេពី Barca ម្តងផងដែរប៉ុន្តែត្រូវបានកីឡាករវ័យ ៣៣ឆ្នាំរូបនេះបដិសេធ។ 


នៅក្នុងសៀវភៅ Grand Hotel Calciomercato របស់អ្នកកាសែតអ៊ីតាលី Gianluca Di Marzio​ ដែលទើបនឹងបោះពុម្ភផ្សាយកាលពីដើមខែតុលានេះបានឲ្យដឹងថាប្រធានក្លិប Real Madrid លោក Florentino Perez ធ្លាប់ដាក់សំណើទិញយក Messi ពីក្លិប Barcelona ក្នុងចំនួនទឹកប្រាក់ប្រមាណ២៥០លានអឺរ៉ូ (ឬប្រមាណ២៩៣លានដុល្លារ) កាលពីឆ្នាំ២០១៣ នៅពេលរូបគេមានវ័យ២៦ឆ្នាំ ប៉ុន្តែត្រូវបានតារាឆ្នើមរូបនេះបដិសេធ។


នៅក្នុងកំឡុងពេលនោះដែរ Messi បានធ្វើការឆ្លើយតបទៅនឹងសំណើមួយនេះ​ជាមួយនឹងពាក្យចាក់ដោតមួយឃ្លាថា៖ កុំចំណាយពេលឥតប្រយោជន៍អី! ខ្ញុំមិនចាកចេញពី Barcelona ទៅលេងឲ្យ Real Madrid នោះទេ៕


ប្រភព​ : Marca