trollkhmer news

Real Madrid អវត្តមានកីឡាករសំខាន់ម្នាក់ ពេលប្រកួត El Clasico ទល់នឹង Barcelona នៅចុងខែនេះ

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:៣៩

Real Madrid អវត្តមានកីឡាករសំខាន់ម្នាក់ ពេលប្រកួត El Clasico ទល់នឹង Barcelona នៅចុងខែនេះ



អេស្ប៉ាញ៖ ក្រុមអធិរាជស​​ Real Madrid នឹងធ្វើការប្រកួត El Clasico ទល់នឹងក្រុម Barcelona នៅថ្ងៃទី២៤ ខែតុលាខាងមុខ ដោយមិនមានវត្តមានខ្សែប្រយុទ្ធ Eden Hazard នោះទេ ដោយសារតែជម្រើសជាតិប៊ែលស៊ិករូបនេះ មិនទាន់ជាសះស្បើយពីរបួស។


បើយោងតាមរបាយការណ៍របស់កាសែត Cuatro កីឡាករ Hazard តម្រូវឲ្យសម្រាកក្រៅទីលានរយៈពេលយូរទៀត ដើម្បីធានាថា របួសរបស់គេ នឹងមិនរើឡើងម្ដងទៀតឡើយ ហើយគម្រោងនេះ ទទួលបានការយល់ព្រមពីអ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane


ចាប់តាំងពីផ្លាស់ពីក្លិប​ Chelsea មកកាន់កីឡដ្ឋាន Bernabeu ក្នុងខែកក្កដា ឆ្នាំ២០១៩ មក Hazard ហាក់មានបញ្ហារបួសតាមរំខានច្រើន ជាកស្ដែងកាលពីរដូវកាលមុន គេចូលលេងឲ្យ Real Madrid បានត្រឹម ២២ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរកបាន១គ្រាប់។ ដោយឡែកនៅរដូវកាលថ្មីនេះវិញ គេមិនទាន់បង្ហាញខ្លួនក្នុងក្រុមលោក Zidane សូម្បីតែម្ដង។


គួរឲ្យដឹងដែរថា បច្ចុប្បន្ន Hazard កំពុងតែសម្រាកព្យាបាលរបួសសាច់ដុំ ខណៈការប្រកួតព្រឹត្តិការណ៍ Nation League កាលពីពេលថ្មីៗកន្លងទៅនេះ ក៏រូបគេមិនមានវត្តមានក្នុងក្រុមជម្រើសជាតិប៊ែលស៊ិកផងដែរ៕


ប្រភព​ : football-espana