trollkhmer news

Rio Ferdinand បាននិយាយប្រាប់លោក Ole Gunnar Solskjaer អោយទម្លាក់កីឡាករ Harry Maguire ចេញពីបញ្ជីកីឡាករមួយរយៈក្រោមហេតុផលមួយនេះ

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៥:៤៨

Rio Ferdinand បាននិយាយប្រាប់លោក Ole Gunnar Solskjaer អោយទម្លាក់កីឡាករ Harry Maguire ចេញពីបញ្ជីកីឡាករមួយរយៈក្រោមហេតុផលមួយនេះ



អង់គ្លេស៖ អតីតខ្សែការពារឆ្នើមរបស់ក្លិប Manchester United លោក Rio Ferdinand បានធ្វើការសម្តែងមតិ ជំរុញឲ្យលោកគ្រូបង្វឹក Ole Gunnar Solskjaer ដកឈ្មោះខ្សែការពារ Harry Maguire ចេញពីបញ្ជីកីឡាករដែលត្រូវចូលលេងមួយរយៈសិន ក្រោយទម្រង់លេងរបស់កីឡាកររូបនេះកំពុងតែធ្លាក់ចុះខ្លាំង។ 




គួរបញ្ជាក់ដែរថានៅប៉ុន្មានប្រកួតចុងក្រោយនេះ Maguire បានបង្កើតកំហុសឲ្យ Man UTD របូតគ្រាប់បាល់ជាច្រើន តួយ៉ាងនៅពេលដែលចាញ់ Spurs យ៉ាងស្ពឹកមុខដោយលទ្ធទល់នឹងកាលពី ២សប្តាហ៍មុន និងការទទួលបានកាតក្រហម ពេលដែលជម្រើសជាតិអង់គ្លេសចាញ់ដាណឺម៉ាកយប់ម្សិលមិញ។ ដោយឡែកសម្រាប់ការប្រកួតនៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ Man UTD នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី St James' Park ដែលត្រូវប៉ះគ្នាជាមួយក្លិប Newcastle United


ខ្ញុំក៏ធ្លាប់ជួបស្ថានភាពដូច Maguire ពីមុនមកដែរ ហើយអ្វីដែលអាចជួយបាននោះគឺលោក Solskjaer ត្រូវដកឈ្មោះកីឡាកររូបនេះចេញពីបញ្ជីមួយរយៈពេលសិន។ ការដែលទុកពេលឲ្យគេសម្រាក និងព្យាយាមហ្វឹកហាត់បន្ថែមនោះ នឹងធ្វើឲ្យ Maguire មានទំនុកចិត្តលើខ្លួនឯងសារជាថ្មី៕



ប្រភព​ : metro