trollkhmer news

ខ្សែការពារ Kurt Zouma បានសរសើរកីឡាករ Thiago Silva ដែលជាដៃគូថ្មីទើប​មក​ដល់​ក្លិប​ Chelsea នៅរដូវកាលនេះ

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៥:១០

ខ្សែការពារ Kurt Zouma បានសរសើរកីឡាករ Thiago Silva ដែលជាដៃគូថ្មីទើប​មក​ដល់​ក្លិប​ Chelsea នៅរដូវកាលនេះ



ខ្សែ​ការពារ​ក្លិប​ Chelsea កីឡាករ​ Kurt Zouma បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ការពារ​ Thiago Silva ទើប​មក​ដល់​ក្លិប​នេះ​សោះ​ ម្នាក់ៗ​ក្នុង​ក្រុម​ពេញចិត្ត​នឹង​លេង​ជា​មួយ​គេ​រួច​បាត់​ទៅ​ហើយ​។


Kurt បាន​និយាយ​ថា​៖" ដូច​ដែល​អ្នក​ទាំង​អស់​ឃើញ​អញ្ចឹង​តាំង​ពី​ Thiago មក​លេង​ជា​មួយ​ពួក​យើង​មក​ គេ​តែង​តែ​ឲ្យ​ដំបូន្មាន​ គេ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​គ្រប់គ្នា​។ និយាយ​ទៅ​គេ​មាន​ ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន​ "។


ខ្សែ​ការពារ​រូប​នេះ​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​ ម្នាក់ៗ​ក្នុង​ក្លិប​ពេញ​ចិត្ត​នឹង​លេង​ជា​មួយ​គេ​បាត់​ទៅ​ហើយ​។ ​ពួក​យើង​នៅ​នេះ​ សប្បាយ​ចិត្ត​នឹង​រៀន​សូត្រ​ពី​គេ​ណាស់​ ព្រោះ​ Thiago ជា​កីឡាករ​លំដាប់​មួយ​ "។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ Thiago បាន​លេង​ឲ្យ​ Chelsea តាំង​ពី​ថ្ងៃ​ទី២៨ ខែ​សីហា​ ឆ្នាំ​២០២០​មក​ នឹង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២១ខាង​មុខ​នេះ​៕


ប្រភព​ : Dailymail