trollkhmer news

ត្រៀមខ្លួនឲហើយទៅ! Chelsea គ្រោងនឹងដេញថ្លៃយកកីឡាករឆ្នើមមួយរូបរបស់ Juventus នៅរដូវកាលក្រោយនេះ

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៤:២៤

ត្រៀមខ្លួនឲហើយទៅ! Chelsea គ្រោងនឹងដេញថ្លៃយកកីឡាករឆ្នើមមួយរូបរបស់ Juventus នៅរដូវកាលក្រោយនេះ



របាយការណ៍មួយបានបញ្ជាក់ថា ក្រុមតោខៀវ Chelsea មិនបានទទួលជោគជ័យក្នុងការប៉ុនប៉ងទាក់ទាញខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Lautaro Martinez ទៅកាន់ទឹកដី Stamford Bridge នៅរដូវក្តៅនេះទេ។


តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កីឡាករ Lautaro Martinez បានបដិសេធការផ្លាស់ទៅលេងក្រោមការដឹកនាំរបស់ Frank Lampard ។ ប៉ុន្តែក្រុមអ្នកនៅភាគខាងលិចទីក្រុងឡុង អាចត្រូវបានគេកំណត់ដើម្បីចាប់យកគោលដៅថ្មីក្នុងក្របខណ្ឌ Serie A ដដែល។


កីឡាករ Dybala ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់មកកាន់ Chelsea ថែមទាំងបានលើកឡើងទៀតថា គាត់ស្ថិតក្នុងជម្រើសរបស់ Barcelon ដើម្បីជំនួសមិត្តរួមជាតិ Lionel Messi  ប្រសិនបើតារាឆ្នើមវ័យ ៣៣ឆ្នាំ រូបនេះ បន្តការគំរាមកំហែងរបស់គាត់ក្នុងការលាឈប់ពីក្លិបយក្សកាតាឡាន់នៅរដូវក្តៅខាងមុខនេះ។


គួរឲ្យដឹងផងដែរថា Dybala ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ Manchester United ផងដែរ។ ប៉ុន្តែពេលនេះក្រុមតោខៀវ Chelsea ហាក់ដូចជាមានភាគរយខ្ពស់ជាងគេ បើទោះបីជាក្រុម Juventus បានបើកកិច្ចចរចាដើម្បីព្យាយាម និងចងខ្សែប្រយុទ្ធរូបនេះ រហូតដល់ឆ្នាំ ២០២៥ ក៏ដោយ។ លោក Lampard បានចំណាយប្រាក់ជាង ២៣០ លានផោន លើកីឡាករក្នុងរដូវក្តៅនេះ៕


ប្រភព​ : The Sun