trollkhmer news

តោះទស្សន៍ទាយលទ្ធផលការប្រកួតគូពិសេសប្រចាំសប្តាហ៍នេះរវាង Man City និង Arsenal នៅយប់ថ្ងៃសៅរ៍នេះ

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៤:០២

តោះទស្សន៍ទាយលទ្ធផលការប្រកួតគូពិសេសប្រចាំសប្តាហ៍នេះរវាង Man City និង Arsenal នៅយប់ថ្ងៃសៅរ៍នេះ




អង់គ្លេស៖ ក្លិប Manchester City ដែលដឹកនាំដោយលោក Pep Guardiola នឹងត្រូវបើកទ្វាកីឡដ្ឋាន Etihad របស់ខ្លួនទទួលស្វាគមន៍ក្លិបកាំភ្លើងធំ Arsenal នៅក្នុងការប្រកួតក្រមខ័ណ្ឌ Premier League យប់ថ្ងៃសៅរ៍សប្តាហ៍នេះ។ 


សម្រាប់បីប្រកួតដំបូងកន្លងមកនេះ Man City ធ្វើមិនសូវបានល្អនោះទេ ពោលគឺឈ្នះមួយ ស្មើមួយ ចាញ់មួយ មាន៤ពិន្ទុ និងរបូតគ្រាប់បាល់ដល់ទៅ៧គ្រាប់ ឯណោះ ក្នុងនោះប្រកួតចុងក្រោយបានត្រឹមស្មើគ្នាទល់នឹងជាមួយ Leeds United។ រីឯក្លិបដែលដឹកនាំដោយលោក Arteta វិញធ្វើបានល្អគួរសមសម្រាប់បួនប្រកួតដំបូងរបស់ខ្លួន ពោលគឺឈ្នះ ចាញ់ ដោយប្រកួតចុងក្រោយបានយកឈ្នះ Sheffield United ២ទល់នឹង។ 


ដោយឡែកសម្រាប់ជំនួប ១០ប្រកួតចុងក្រោយរវាងក្លិបទាំងពីរនេះ មើលឃើញថា Man City ឈ្នះបាន៧លើក ស្មើគ្នា១លើក ចំណែក Arsenal ឈ្នះបាន២លើក។ ហើយសម្រាប់ការប្រកួតយប់ថ្ងៃសៅរ៍សប្តាហ៍នេះគេហទំព័រ SportsMole បានទស្សន៍ទាយថា Man City ២-២ Arsenal


ប្រភព​ : sportsmole