trollkhmer news

ត្រឹមវ័យ១៣ឆ្នាំត្រូវប៉ូលីសចាប់ខ្លួន៣៨លើក! មកដឹងរឿងអាស្រូវល្បីៗទាំង៧របស់កំពូលអ្នកប្រដាល់ Mike Tyson

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:១១

ត្រឹមវ័យ១៣ឆ្នាំត្រូវប៉ូលីសចាប់ខ្លួន៣៨លើក! មកដឹងរឿងអាស្រូវល្បីៗទាំង៧របស់កំពូលអ្នកប្រដាល់ Mike Tyson



បរទេស៖ ក្រោយប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់អស់រយៈពេលប្រមាណ ១៥ឆ្នាំកន្លងមក ពេលនេះកំពូលអ្នកប្រដាល់វ័យ៥៤ឆ្នាំ Mike Tyson កំពុងតែត្រៀមខ្លួនឡើងសង្វៀនសាជាថ្មីនៅចុងខែវិច្ឆិកាឆ្នាំ២០២០ នេះ ដោយនឹងត្រូវជួបគ្នាជាមួយកីឡាករវ័យ៥១ឆ្នាំ Roy Jones Jr ។ ដោយឡែកបើក្រឡេកទៅមើលអតីតកាលវិញ យើងឃើញថា Mike Tyson គឺជាកីឡាករប្រដាល់ម្នាក់ដែលមានរឿងអាស្រូវច្រើនជាងគេ។ 



*ក្មេងទំនើង
នៅត្រឹមវ័យ១៣ឆ្នាំ Mike Tyson ត្រូវបានប៉ូលីសចាប់ខ្លួនដល់ទៅ៣៨ដង ដោយសារតែរឿងវាយតប់គ្នា សេពគ្រឿងញៀន និងលួចរបស់ទ្រព្យអ្នកដទៃ។ រហូតមកដល់វ័យ១៤ឆ្នាំ ទើបលោកគ្រូបង្វឹក Cus D'Amato យករូបគេទៅហ្វឹកហាត់ប្រដាល់។


*ឈ្លក់វង្វេងនឹងភាពល្បីល្បាញរបស់ខ្លួន
Mike Tyson​ ធ្លាប់ជាប់ឈ្មោះជាអត្តពលិកម្នាក់ដែលមានភាពល្បីល្បាញខ្លាំងលើសគេ ជាមួយនឹងចំនួនទឹកប្រាក់ដ៏មហាសាលរបស់ខ្លួន ក្នុងកំឡុងទស្សវត្តន៍ឆ្នាំ១៩៨០/៩០។ ក្នុងនោះមាននារីៗជាច្រើនបានតាមចោមរោមកីឡាកររូបនេះ ដែលជាហេតុធ្វើឲ្យជីវិតគូរបស់គេមានបញ្ហាមិនចេះចប់។


*ជាប់ពន្ធនាគារក្នុងកំឡុងពេលដែលល្បីល្បាញខ្លាំង
នៅក្នុងឆ្នាំ១៩៩២ Mike Tyson ត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈទៅលើអតីតបវរកញ្ញាម្នាក់វ័យ១៨ឆ្នាំ ដោយត្រូវជាប់ពន្ធនាគារចំនួន៥ឆ្នាំ។ នៅពេលនោះដែរ​ Mike Tyson ទើបតែមានវ័យ ២៥ឆ្នាំប៉ុណ្ណោះ។



*រឿងអាស្រូវជុំវិញកាមតណ្ហា
នៅក្នុងកំឡុងពេលជាប់ពន្ធធនាគារ Mike Tyson បានចំណាយលុយជាច្រើនក្នុងការជួលនារីៗឲ្យមករួមដំណេកជាមួយខ្លួន។ លើសពីនេះទៅទៀត​ លោកក៏បានចេញមកបង្ហាញថាមានពេលខ្លះលោកគ្មានកម្លាំងក្នុងការងើបទៅធ្វើការហ្វឹកហាត់នោះទេ ដោយសារតែលោករួមភេទច្រើនពេក។


*ការខាំស្លឹកត្រចៀករបស់កីឡាករ Evander Holyfield នៅក្នុងការប្រកួតកំឡុងឆ្នាំ១៩៩៧


*ឈ្លក់វង្វេងនឹងការសេពគ្រឿងញៀន
Mike Tyson ជាមនុស្សម្នាក់ដែលវក់នឹងគ្រឿងខ្លាំង មានម្ដងគេបានប្រើប្រាស់ប្រដាប់ភេទក្លែងក្លាយរួចដាក់ទឹកនោមអ្នកដទៃ ហើយយកទឹកនោមនោះទៅពិនិត្យស្វែងរកសារធាតុញៀនមុននឹងឡើងប្រកួត ដើម្បីគេចពីការពិន័យ។ ប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបាននោះទេ វិធីសាស្ត្រដ៏កំហូចរបស់ Tyson ត្រូវបានរកឃើញក្នុងឆ្នាំ២០០០ រួចលោកក៏ត្រូវបានគេពិន័យជាទឹកប្រាកចំនួន ១សែន៥ម៉ឺនផោន (ឬប្រមាណ ១សែន៩ម៉ឹនដុល្លារ)


*បច្ចុប្បន្នជាអ្នកជួញដូរកញ្ឆាខ្នាតធំម្នាក់
នៅក្នុងឆ្នាំ២០១៦ Mike Tyson បានបើករកសុីជួញដូរកញ្ឆាស្របច្បាប់មួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលលោកអាចរកចំណូលបានដល់ទៅជាង ៦០មុឺនដុល្លារក្នុងមួយខែ៕


គួរបញ្ជាក់ដែរថាដោយសារតែរឿងអាស្រូវទាំងអស់នេះហើយ ទើបធ្វើឲ្យ Mike Tyson ធ្លាក់ខ្លួនពីមហាសេដ្ឋីប្រាក់រាប់លានដុល្លារ មកសឹងតែអស់អ្វីពីខ្លួន ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោកបានខិតខំប្រឹងប្រែងកសាងខ្លួនឲ្យប្រសើរឡើងវិញហើយ៕



ប្រភព​ : The Sun