trollkhmer news

Bang Si Hyuk ឥឡូវនេះគឺជាម្ចាស់ភាគហ៊ុនលំដាប់ទី៥ នៅប្រទេសកូរ៉េដោយសារ IPO របស់ Big Hit Entertainment

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:០៦

Bang Si Hyuk ឥឡូវនេះគឺជាម្ចាស់ភាគហ៊ុនលំដាប់ទី៥ នៅប្រទេសកូរ៉េដោយសារ IPO របស់ Big Hit Entertainment



លោក​ Bang Si Hyuk ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​ស្ថាបនិក​ផលិតកម្ម​ Big Hit ពេល​នេះ​មាន​សេចក្ដី​រាយការណ៍​ច្បាស់ការ​មក​ថា​ លោក​បាន​ក្លាយ​ជា​អ្នក​ម្ចាស់ភាគហ៊ុន​មាន​ទ្រព្យ​ច្រើន​គេ​ម្នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​ផ្សេង​ទៀតក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។


ស្របពេលការ​បោះផ្សាយលក់ជាសាធារណៈលើកដំបូង​របស់ Big Hit Entertainment (IPO) ចាប់​ផ្ដើម​ តម្លៃបាន​បើក​នៅខ្ទង់ ២៧០ ០០០ វ៉ុន (២៣៥ ដុល្លារ) ក្នុង​មួយ​ភាគហ៊ុន និង​បាន​លោត​ដល់​ ទៅ​ ៣៣៥ ០០០ វ៉ុន (២៩២ ដុល្លារ)


ក្នុង​រយៈពេល​ត្រឹម​ ៣០នាទីប៉ុណ្ណោះ​ ភាគហ៊ុន​របស់ BTS បាន​ធ្វើ​ឲ្យ​សមាជិក​ម្នាក់ៗ​ក្លាយ​ជា​អ្នក​កាន់កាប់​លុយ​ ១០លានដុល្លារឯណោះ។ សម្រាប់​ក្រុមហ៊ុន​វិញ​ អាច​កើន​ដល់​ ១៦០ភាគរយ​ ច្រើន​ជាង​តម្លៃ​ IPO របស់ខ្លួន​ទៀត ដែល​អាច​ផ្ដល់​តម្លៃ​ទីផ្សារ​ប្រមាណ​ ១០ពាន់លានដុល្លារ


យោង​តាម​សារព័ត៌មាន​ Bloomberg Asia បានឲ្យ​ដឹង​ថា​ Bang Si Hyuk គឺ​ជា​ម្ចាស់​ភាគហ៊ុន​លំដាប់​ទី៥​ ដែល​មាន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួនគឺ កូរ៉េខាងត្បូង។ អ្វី​ដែល​មាន​ពេល​នេះ​ ពិត​ជា​បាន​ធ្វើ​ឲ្យ Big Hit អាច​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ច្រើន ស្មាន​មិន​ដល់​ក្នុង​រយៈ​ពេល​ដ៏ខ្លី៕



ប្រភព​ : koreaboo