trollkhmer news

Juventus ត្រៀមដេញថ្លៃបំបែកឯតទគ្គកម្មពិភពលោក ៣៦០លានផោន សម្រាប់ទិញយកកីឡាករ Kylian Mbappe នៅរដូវក្តៅឆ្នាំក្រោយ…

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ០៩:៥៥

Juventus ត្រៀមដេញថ្លៃបំបែកឯតទគ្គកម្មពិភពលោក ៣៦០លានផោន សម្រាប់ទិញយកកីឡាករ Kylian Mbappe នៅរដូវក្តៅឆ្នាំក្រោយ…



ក្លិប Juventus ត្រូវ​បាន​រាយការណ៍​​​កំពុង​ត្រៀម​​បំបែក​កំណត់ត្រា​ផ្ទេរ​ក្នុង​តម្លៃ ​៣៦០​លាន​ផោន​ដើម្បី​ព្យាយាម​ទិញ​យក Kylian Mbappe ហើយ​​ Cristiano Ronaldo ក៏​ស្ថិត​ក្នុង​ការ​ដោះដូរ​ទៅ​កាន់ PSG វិញ​ដែរ។


ក្លិប​រហស្សនាម​​សេះបង្កង់​​ប៉ង​ចង់​បាន​ Mbappe ជា​ខ្លាំង ដែល​គ្រប់គ្នា​គិត​ថា​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ​ម្នាក់​នា​ពេល​បច្ចុប្បន្ន ហើយ​អាច​នឹង​បង្កង​ព្យុះ​ភ្លៀង​នៅ​ទសវត្សរ៍​ថ្មី។ តាម​សារព័ត៌មាន Tuttosport ឲ្យ​ដឹង​ថា Juventus ដឹង​ពួក​គេ​មិន​អាច​មាន Mbappe និង Ronaldo ក្នុង​ពេល​តែ​មួយ​ទេ ដូច្នេះ​​​ត្រូវ​តែ​ដាក់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ក្នុង​លក្ខខណ្ឌ​ផ្ទេរ​នៅ​រដូវ​ក្ដៅ​ក្រោយ។


Ronaldo ដែល​នឹង​ឈាន​ដល់​វ័យ​ ៣៦​ឆ្នាំ​នៅ​ពេល​ខាង​មុខ​នៅ​សល់​កុងត្រា​​រហូត​ដល់​ឆ្នាំ​២០២២​ ជាមួយ​ Juventus និង​មាន​ថ្លៃ​នឿយហត់​៥៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ បច្ចុប្បន្ន​គេ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​តេស្ដ​វិជ្ជមាន​វីរុស​ Covid-19


តែ​បាន​ប្រភព​មួយ​ទៀត​ថា​ PSG ទំនង​អាច​​នឹង​មិន​ទទួល​សំណើ​របស់ Juventus ចង់​បាន​ទេ។ ត្បិត​វា​ជា​ការ​បំបែក​កំណត់ត្រា​ផ្ទេរ​របស់ Neymar ដែល​ក្លិប​យក្ស​របស់​បារាំង​មួយ​នេះ​បាន​ទិញ​ពី​ក្លិប Barcelona ក្នុង​តម្លៃ​១៦២​លាន​ផោន​ក៏​ដោយ៕​



ប្រភព​ : Dailymail