trollkhmer news

ក្រសួងសុខាភិបាល៖ មិនមានអ្នកឆ្លងកូវីដ-១៩ ករណីថ្មីនោះទេ ហើយអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ០៨:៥១

ក្រសួងសុខាភិបាល៖ មិនមានអ្នកឆ្លងកូវីដ-១៩ ករណីថ្មីនោះទេ ហើយអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីព្យាបាលជាសះស្បើយក៏គ្មានដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៧៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥នាក់៕



ប្រភព​ : freshnewsasia