trollkhmer news

ក្លិបបិសាចក្រហម Manchester United បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ សម្រាប់ប្រកួត UEFA Champions League ២០២០-២០២១

ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៣:៥៩

ក្លិបបិសាចក្រហម Manchester United បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ សម្រាប់ប្រកួត UEFA Champions League ២០២០-២០២១



ក្លិបបិសាចក្រហម Manchester United បានបញ្ជូនបញ្ជីឈ្មោះកីឡាករ ២៥រូប សម្រាប់ចូលរួមប្រកួត Champions League រដូវកាល ២០២០-២០២១ វគ្គជម្រុះក្នុងពូល ក្នុងនោះមិនមានឈ្មោះខ្សែការពារ Phil Jones​ ខ្សែការពារ Marcos Rojo និងអ្នកចាំទី Sergio Romero ក្នុងនោះក៏មានកីឡាករវ័យក្មេង ២រូបទៀត រួមមាន ខ្សែបម្រើប្រយុទ្ធ Mason Greenwood និងខ្សែការពារ Brandon Williams មិនស្ថិតក្នុងជម្រើស ២៥រូបដែរ។



ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករ ២៥រូប របស់ក្លិបបិសាចក្រហម Manchester United

+អ្នកចាំទី៖ David de Gea, Dean Henderson, Lee Grant







+ខ្សែការពារ៖ Victor Lindelof, Eric Bailly, Harry Maguire, Luke Shaw, Timothy Fosu-Mensah, Alex Telles, Aaron Wan-Bissaka, Axel Tuanzebe




+ខ្សែបម្រើ៖ Paul Pogba, Juan Mata, Jesse Lingard, Fred, Bruno Fernandes, Daniel James, Facundo Pellistri, Nemanja Matic, Donny van de Beek, Scott McTominay


+ខ្សែប្រយុទ្ធ៖ Edinson Cavani, Anthony Martial, Marcus Rashford, Odion Ighalo


អ្វីដែលគួរឱ្យភ្ញាក់ផ្អើមនោះ គឺកីឡាករវ័យក្មេងដែលក្លិបទើបនឹងទិញ Facundo Pellistri និងខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ត្រូវបានបញ្ជូលក្នុងបញ្ជី។ យ៉ាងណាអ្នកគាំទ្របិសាចក្រហមក៏មិនមានការភ្ញាក់ផ្អើលឡើយដែលកីឡាករវ័យក្មេង Mason Greenwood Brandon Williams មិនស្ថិតនៅក្នុងបញ្ជី ២៥រូប ព្រោះក្លិបក៏អាចបន្ថែម ឬផ្លាស់ប្តូរកីឡាករបាន៕


ប្រភព​ : 90min