trollkhmer news

រដ្ឋបាលខេត្តពោធិ៍សាត់ បើកឱ្យរថយន្តធុនធំធ្វើចរាចរលើផ្លូវជាតិលេខ៥ ឡើងវិញ

ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១២:២៤

រដ្ឋបាលខេត្តពោធិ៍សាត់ បើកឱ្យរថយន្តធុនធំធ្វើចរាចរលើផ្លូវជាតិលេខ៥ ឡើងវិញ

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបានបើកឱ្យរថយន្តធុនធំ ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ឡើងវិញហើយ ក្រោយផ្អាកជាបណ្តុះអាសន្ន ដោយសារតែជំនន់ទឹកភ្លៀង។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥។ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលជាច្រើនថ្ងៃមក ធ្វើឲ្យក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន៥ក្រុង/ស្រុក ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលិច៕



ប្រភព​ : freshnewsasia