trollkhmer news
វីដេអូ! ធ្វើបាន Hat-Trick យប់មិញ Neymar ទទួលបានកំណត់ត្រាថ្មី១ ពេលប្រកួតប៉ះបេ៉រូក្នុងវគ្គជម្រុះប្រចាំតំបន់ CONMEBOL ពានរង្វាន់ World Cup 2022
ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:៣០


ប្រេស៊ីល ៖ Neymar បានបំបែកកំណត់ត្រារបស់វីរបុរសបាល់ទាត់ប្រេស៊ីល Ronaldo Nazario បន្ទាប់ពីធ្វើបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) ក្នុងជំនួបដែលប្រេស៊ីល យកឈ្នះម្ចាស់ផ្ទះបេ៉រូដោយលទ្ធផល ៤-២ ក្នុងការប្រកួតវគ្គជម្រុះប្រចាំតំបន់ CONMEBOL ពានរង្វាន់ World Cup 2022។

Hat-Trick របស់ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain ខាងលើរកបានដោយបានពិន័យ ១១ម៉ែត្រពីរលើកពោលនៅនាទី ២៨ និង ៨៣ និងមួយគ្រាប់ទៀតនៅនាទី ៩០+៤។

គិតមកទល់ពេលនេះ Neymar ដែលឈានដល់វ័យ ២៨ឆ្នាំ បានរកគ្រាប់បាល់បញ្ចូលទីសរុប ៦៤គ្រាប់ ពីការបង្ហាញខ្លួនចំនួន ១០៣ប្រកួតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ដោយបានទម្លាក់ Ronaldo Nazario មកឈរនៅចំណាត់ថ្នាក់លេខ៣ ដែលមាន ៦២គ្រាប់ពីការបង្ហាញខ្លួន ៩៨ប្រកួត។

ខណៈដែលវីរបុរសបាល់ទាត់ Pelé នៅតែឈរនៅកំពូលតារាង ក្នុងបញ្ជីអ្នករកគ្រាប់បាល់ច្រើនបំផុតរបស់ប្រទេសប្រេស៊ីល ដោយមាន ៧៧គ្រាប់ពីការបង្ហាញខ្លួនចំនួន ៩២ប្រកួត៕
ប្រភព : Goal.com
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត